ឯកសណ្ឋានប្រជាការពារភូមិចំនួន១៥ឈុត ត្រូវបានប្រគល់ជូនដល់ប្រជាការពារភូមិ ចំនួន៣ភូមិ ស្ថិតនៅក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ ឯកសណ្ឋានប្រជាការពារភូមិចំនួន១៥ឈុត តំបងភ្លើង៣ដើម និងអាវកាក់៣ ស្មើ២លាន,៣០ម៉ឺនរៀល ត្រូវបានឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ ណារឿន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ នាំយកទៅប្រគល់ និងបំពាក់ជូន ដល់ប្រជាការពារភូមិ ចំនួន៣ភូមិ  ស្ថិតនៅក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងនោះរួមមាន÷ ភូមិត្រពាំងសង្កែខាងកើត ភូមិគោកស្រឡៅ និងភូមិឈើទាលគង ដោយក្នុងមួយភូមិទទួលបានឯកសណ្ឋានប្រជាការពារចំនួន៥ឈុត តំបងភ្លើង១ និងអាវកាក់១ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ ណារឿន ក៏បានធ្វើការផ្តាំផ្ញើរ ទៅដល់បងប្អូនប្រជាការពារ ដែលទទួលបាននូវការបំពាក់ឯកសណ្ឋានជូននាថ្ងៃនេះថា ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ កិត្តិយស  គុណធម៌  សីលធម៌  វិជ្ជាជីវៈ  បម្រើការងារ  លើកកម្ពស់ ក្នុងការអនុវត្ត តួនាទីភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ហើយជៀសវាងពាក់នូវឯកសណ្ឋាននេះ ទៅប្រព្រឹត្តខុស ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រជាការពារ៕សួនលីណា

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner