ជម្លោះ អ៊ីស្រាអែល៖ អាមេរិក នឹង បញ្ជូនក្រុមនាវា វាយប្រហារ ទៅ ភាគខាងកើត មេឌីទែរ៉ាណេ ដើម្បី គាំទ្រ អ៊ីស្រាអែល

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានបញ្ជាឲ្យនាវាវាយប្រហារផ្ទុកយន្តហោះ USS Gerald R. Ford ធ្វើដំណើរទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត។ នាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលជានាវាផ្ទុកយន្តហោះទំនើបបំផុតរបស់កងទ័ពជើងទឹកអាមេរិក។

កងទ័ពប្រហែល 5 000 នាក់ នឹងត្រូវអមដំណើរជាមួយនាវាចម្បាំង និងនាវាពិឃាតនេះ ដែលពេលនេះអាមេរិកចង់បង្ហាញពីកម្លាំង ត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងអ្វីៗទាំងអស់ ដែលអាចធ្វើទៅបានដើម្បីគាំទ្រអ៊ីស្រាអែល។ នាវាមានផ្ទុកប្រព័ន្ធស្ទាក់ចាប់មីស៊ីលបន្ថែម និង ធ្វើការតាម ដានប្រភពនៃបាញ់ផ្លោង ព្រមទាំងរួមបញ្ចូលទាំងនាវា និងយន្តហោះចម្បាំងជាច្រើនផងដែរ។ អាមេរិកលើកនេះបានដាក់ពង្រាយកងទ័ពដ៏ធំ បញ្ជាក់ពីការព្រួយបារម្ភ ដែលសហរដ្ឋអាមេរិក មានបំណងព្យាយាមរារាំងជម្លោះមិនឱ្យកើនឡើង។

សូមពញ្ជាក់ថា យ៉ាងហោចណាស់មានជនជាតិអាមេរិក ១១នាក់ ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមអ្នកស្លាប់ និងបាត់ខ្លួនក្នុងការវាយប្រហារ ដោយក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ដែលបានបណ្តាលឲ្យមនុស្សជាង ១.០០០នាក់ ស្លាប់ទាំងសងខាង។ (The China morning Post)

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner