កងកម្លាំងសន្តិសុខអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំង ដែលចាប់បានដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ពីតំបន់ហ្គាហ្សា និងធ្វើបោសសំអាតតំបន់ ដែលពួកគេបានរឹបអូសកាលពីថ្ងៃសៅរ៍

យោធាអ៊ីស្រាអែល បាននិយាយថា ទាហាន បានរឹមអូសមកវិញទីតាំង ចំនួន ២២ និងធានាឡើងវិញនូវសន្តិសុខ នៅព្រឹកថ្ងៃអាទិត្យ ប៉ុន្តែ នៅតែបន្តវាយលុករហូតដល់ ៨កន្លែង ទៀត។

ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយខ្មាន់កាំភ្លើងរាប់រយនាក់ ដែលចេញមកពីក្រុមហាម៉ាស់ ដោយមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតយ៉ាងខ្លាំងក្លានោះ តាមសេចក្តីរាយការណ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ 600 នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។ បន្ទាប់មក មានមនុស្សជាង ៣៧០ នាក់ នៅហ្គាហ្សា ត្រូវបានសម្លាប់ក្នុងការវាយប្រហារសងសឹក របស់ អ៊ីស្រាអែលផងដែរ។

បើយោងតាមយោធាអ៊ីស្រាអែល ខ្មាន់កាំភ្លើងប៉ាឡេស្ទីន ៤០០ នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀត ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងប្រទេសអ៊ីស្រាអែល នេះ។

សូមបញ្ចាក់ថា ប្រតិបត្តិការវាយប្រហារ ដ៏ សាហាវ បំផុត របស់កងទ័ព អ៊ីស្រាអែល បានរៀបចំឡើង មិនធ្លាប់មាន ចាប់ តាំងពីសង្រ្គាម Yom Kippur កាលពី ៥០ឆ្នាំមុន បន្ទាប់ពីមានការវាយប្រហារពីក្រុមហាម៉ាស់ ៕

(BBC News)

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner