រដ្ឋាករទឹកខេត្តបាត់ដំបងគ្រោងនឹងបង្កើតរោងចក្រ ផលិតទឹកស្អាតទី៣បន្ថែមទៀត ដែលមានសមត្ថ ភាពផលិតទឹកស្អាត (ក្នុងមួយថ្ងៃ ០៥ម៉ឺនម៉ែត្រត្រី គុណ) នៅអំឡុងឆ្នាំ២០២១ឆាប់ៗខាងមុខនេះ
ឯ.ឧ អ៊ុត ក្លឹង ទិប្រឹក្សាសម្តេចក្រឡាហោមនិងជា ប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង បានថ្លែងឲ្យដឹង នៅល្ងាចថ្ងៃទី២៤កក្កដា២០១៩ នេះថា៖ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋនៅក្នុងទីប្រជុំជនខេត្តដែលមានការកើនឡើងនិងអំពីតំរូវការចាំបាច់ទឹកស្អាតប្រើប្រាស់និងសម្រាប់ទទួ លទានផងនោះស្ថានីយ៍រោងចក្រផលិតទឹកស្អាតដែលមានសមត្ថភាព ក្នុងការផលិតបរិមាណទឹកខ្ពស់ថ្មីមួយកន្លែងទៀត គ្រោងនិងបង្កើតឡើងនៅ ក្នុងខេត្តបាត់ដំបង នាអំឡុងឆ្នាំ២០២១ឆាប់ៗខា ងមុខនេះដើម្បីជាការឆ្លើយតបទៅនឹងអត្រាកំណើ នពលរដ្ឋ ដែលចេះកើនឡើងច្រើន។
ឯ.ឧ ប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់់ដំបងក៏បានគូសបញ្ជាក់ឲ្យដឹងទៀតថា៖ដោយសារតម្រូវប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋមានការកើន
ឡើងខ្ពស់ពីមួយឆ្នាំ ទៅមួយឆ្នាំនោះ។ ដូចនេះអង្គ ភាពនៃរដ្ឋាករទឹកខេត្តបាត់ដំបង គឺចាំបាច់ណាស់ត្រូវខិតខំខ្នះខ្នែងដើម្បីសាងសង់ឡើងនូវរោងចក្រផលិតទឹកស្អាតថ្មីមួយបន្ថែមទៀត ដើម្បីឆ្លើយតបនឹងរ៉ាប់រងបំពេញនូវសេចក្តីត្រូវការដែលកើនឡើងខ្ពស់របស់ប្រជាពលរដ្ឋជាបន្តបន្ទាប់នោះ។
ឯ.ឧ អ៊ុត ក្លឹង ប្រធានរដ្ឋាករទឹកខេត្តបាត់់ដំបងក៏បានបន្តថាគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី ទី៣នេះ គ្រោងសាងសង់នៅលើទីតាំងថ្មីស្ថិតនៅក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុង-ខេ ត្តបាត់ដំបង ដែលជាជំនួយប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) ដែលមានទំហំទឹកប្រាក់ចំនួន ៣៣លាន ៦សែនដុល្លាអាមេរិក។គ្រោងនិងសាងសង់នៅលើផ្ទៃដីរបស់អង្គភាពរដ្ឋាករទឹកខេត្ត
បាត់ដំបងនិងមានទំហំផ្ទៃដី ចំនួន១ហិកតាកន្លះ។ ហើយរោងចក្រនេះ ត្រូវចាប់ផ្តើមដំណើរការសាង សង់នៅអំឡុងឆ្នាំ២០២១ ឬ ២០២២ ខាងមុខ។
តាមរយៈនៃគម្រោងពង្រីកបណ្តាញចែកចាយទឹកស្អាតទៅកាន់តំបន់ជាយក្រុងនិងទីជនបទគឺ៖ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាគម្រោងពង្រីកបណ្តាញចែកចា យឆ្ពោះទៅកាន់តំបន់ក្រៅទីប្រជុំជនក្រុងផងដែរ។
ដោយផ្តោតសំខាន់ ក្នុងការលើកកម្ពស់សុខមាល ភាពនិងអនាម័យជនបទផងដែរ។តាមរយៈផ្តោតសំខាន់លើការពង្រឹងគុណភាពអនាម័យ និងសុខុុមាលភាពទឹកស្អាត នៅតាមតំបន់ជុំវិញក្រុង-ខេត្តបាត់ដំបង ហើយស្ថានីយ៍ទឹកស្អាតថ្មីដ៏ធំទី៣ខាង ងលើនេះ អាចផ្គត់ផ្គង់ទឹកស្អាតចំនួន ៥ម៉ឺនម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃផងដែរ។ ដែលតាមផែនការផលិត អាចគ្របដណ្តប់ទាំងស្រុងនៅតាមបណ្តាឃុំមួយចំនួន ក្នុងនោះដូចជា៖ ឃុំអន្លង់វិល ស្រុកសង្កែ។ សង្កាត់វត្តគរ,សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ឃុំជ្រៃ និងឃុំអូររាគី ស្រុកថ្មគោល ជាដើម។កន្លងមក អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង មានស្ថានីយ៍ទី១ និងទី២របស់ខ្លួន ដោយផ្គត់ផ្គង់ទឹកស្អាត គ្របដណ្តប់ទៅលើតំបន់ទីប្រជុំជនក្នុងក្រុងដោយផលិតទឺកស្អាត បានចំនួន៣៣ពាន់ ៥២០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ។ ខេត្តបាត់ដំបង ជាខេត្តមួយ មានអំណោយផលធម្មជាតិ ប្រកបដោយស ក្តានុពលប្រភពទឹកសំខាន់ៗ ដូចជា៖ ស្ទឹងសង្កែ, ទំនប់ពហុបំណងសេកសក, ទំនប់អាងស្ទាក់ទឹកកង្ហត,ស្ទឹងដូនទ្រី,ទំនប់អាងកំពីងពួយជាដើម៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )