អ៊ីស្រាអែលប្រកាស “ការឡោមព័ទ្ធទាំងស្រុង” នៃតំបន់ហ្គាហ្សា

អ៊ីស្រាអែល៖ លោករដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Yoav Gallant បាននិយាយថា អគ្គិសនី ប្រេងឥន្ធនៈ និងអាហារនឹងត្រូវកាត់ផ្តាច់ ទាំងស្រុង នៅតំបន់ហ្គាហ្សា។ការបិទតំបន់ហ្គាហ្សា ចំពេលមានការប្រយុទ្ធគ្នាខ្លាំង រវាងកងកម្លាំងកអ៊ីស្រាអែល (IDF) និងក្រុមហាម៉ាស។ លោករដ្ឋមន្ត្រីបានរាយការណ៍បន្ថែមថា “យើងកំពុងប្រយុទ្ធជាមួយ សត្វមនុស្ស ហើយយើងកំពុងធ្វើ សកម្មភាពតាម ជាក់ស្តែង សំដៅទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានកាន់កាប់ផ្នែកខ្លះ នៃតំបន់ហ្គាហ្សា។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari ក៏បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលបានគ្រប់គ្រងទីក្រុងទាំងអស់ នៅព្រំដែន Gaza ហើយថា មានការប្រយុទ្ធគ្នាតិចតួច នៅកើតមាននៅតាមសហគមន៍ ដែលបានវាយលុក ដោយពួកសកម្មប្រយុទ្ធហាម៉ាស កាលពីចុងសប្តាហ៍។

លោក Hagari បានបង្ហាញថា “វាអាចនៅតែមានភេរវករនៅក្នុងតំបន់”។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា រថក្រោះ និងយន្តហោះគ្មានមនុស្សបើករបស់ IDF បច្ចុប្បន្នកំពុងគ្រប់គ្រងរបងព្រំដែន ដើម្បីការពារការជ្រៀតចូលបន្ថែមទៀត ដោយយុទ្ធជនប៉ាឡេស្ទីន ហើយសហគមន៍ព្រំដែនចំនួន ១៥ក្នុងចំណោម ២៤ត្រូវបានជម្លៀសចេញរួចហើយ។

សូមបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបើកការវាយប្រហារ ទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ នៅហ្គាហ្សា។ ក្រុមសកម្មប្រយុទ្ធបានវាយលុកទីតាំងយោធាជាច្រើនកន្លែង ហើយបានជ្រៀតចូលជ្រៅទៅក្នុងទឹកដីអ៊ីស្រាអែល ដោយបានវាយលុកកន្លែងតាំងទីលំនៅជាច្រើន និងបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់។ មន្ត្រីអ៊ីស្រាអែលបានប៉ាន់ប្រមាណថា មនុស្សជាង ៧០០ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហា របស់ក្រុមហាម៉ាស់ និងជាង ២.២០០ នាក់បានរងរបួស។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារ តាមអាកាសទ្រង់ទ្រាយធំ ទៅលើតំបន់ហ្គាហ្សា ហើយជាក់ស្តែងកំពុងរៀបចំ ប្រតិបត្តិការជើងគោក ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់។ កងទ័ពត្រូវបានដាក់ពង្រាយឡើងវិញជាទ្រង់ទ្រាយធំ នៅភាគខាងត្បូងប្រទេស ហើយកោះហៅយោធាបម្រុង៣០០ ០០០ នាក់បន្ថែម។ អ៊ីស្រាអែលបានប្រកាស ជាផ្លូវការនូវស្ថានភាពនៃសង្រ្គាម កាលពីថ្ងៃអាទិត្យ ដោយលើកយកមាត្រា ៤០ នៃច្បាប់ធម្មនុញ្ញជាមូលដ្ឋានរបស់ខ្លួន៕(ប្រភព RT)

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner