ហាងលក់សម្លៀកបំពាក់ KARL LAGERFELD ម៉ាកយីហោដ៏ល្បីរបស់ប្រទេសបារាំង បង្ហាញវត្តមានដំបូងគេនៅក្នុងផ្សារទំនើបកូនខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល

(ភ្នំពេញ)៖ « Karl Lagerfeld »ជាម៉ាកយីហោអន្តរជាតិដ៏ល្បីឈ្មោះបំផុតលំដាប់ពិភពលោក បានបើកសម្ពោធ ហាងលក់សម្លៀកបំពាក់របស់ខ្លួន ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាទីតាំងទី១ និងដំបូងគេបង្អស់នៅកម្ពុជា ។

ពិធីសម្ពោធនេះ មានការចូលរួមពីសំណាក់ លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ជីប ម៉ុង គ្រុប, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ជីប ម៉ុង គ្រុប, លោកជំទាវ លី សុខឆេង សហស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល, Ms. អាល់បេតា (Alzbeta) តំណាងម៉ាកសញ្ញាប្រេន Karl Lagerfeld រួមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ព្រមទាំងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ ។

លោកជំទាវ លី សុខឆេង បានសម្តែងនូវក្តីរំភើបដែល «Karl Lagerfeld » ជាប្រេនសម្លៀកបំពាក់ដ៏ល្បីកម្រិតកំពូលមួយលំដាប់ពិភពលោក ត្រូវបានបង្កើតឡើងដំបូងគេនៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយអ្នករចនាម៉ូតសម្លៀកបំពាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត គឺលោក Karl Otto Lagerfeld បច្ចុប្បន្ន Karl Lagerfeld មានទីតាំងសរុបប្រមាណជាង ២០០ហាង ដែលស្ថិត នៅក្នុងទីក្រុងនៃបណ្តាប្រទេសធំៗជុំវិញពិភពលោក ទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាស៊ី តែនៅពេលនេះ Karl Lagerfeld បានមកដល់ប្រទេសកម្ពុជា ។

អ្វីដែលកាន់តែពិសេសនោះ យីហោម៉ាក «Karl Lagerfeld » បានជ្រើសរើសយកទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សម្រាប់ការបើកដំណើរការជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។

លោកជំទាវ មានជំនឿចិត្តយ៉ាងមុតមាំថា ភាពជាដៃគូររវាង Karl Lagerfeld និង ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងទទួលបានជោគជ័យ និងការគាំទ្រពេញទំហឹងសម្រាប់រយៈពេលយូរអង្វែងពីអតិថិជន ។

លោកជំទាវបានបន្តថា «យើងនឹងបន្តខិតខំប្រឹងប្រែង ដោយមិនត្រឹមតែអាចឈរជើងនៅក្នុងអាជីវកម្មនេះសម្រាប់រយៈពេលយូរអង្វែងតទៅមុខនោះទេ គឺយើងនឹងក្លាយជាក្រុមហ៊ុនផ្សារទំនើបលំដាប់លេខរៀងទី១ នៅក្នុងប្រទេសកម្ពុជា ដោយនឹងបន្តខិតខំស្វែងរកយីហោល្បីៗ ព្រមទាំងដែគូវិនិយោគទាំងនៅក្នុងស្រុក ទាំងនៅបរទេសន្ថែមទៀត ដើម្បីឱ្យយើងអាចនាំមកជូនដល់អតិថិជនទាំងអស់នូវបទពិសោធន៍ល្អៗថ្មីជាច្រើនទៀត» ។

សូមបញ្ជាក់ផងដែរថា Karl Lagerfeld គឺមានលក់សម្លៀកបំពាក់សម្រាប់ បុរស និងនារី វ័យជំទង់ រួមជាមួយនឹងគ្រឿងតុបតែងលម្អ (accessories) ជាច្រើនប្រភេទ ច្រើនជម្រើស ដែលសុទ្ធសឹងតែជាសម្លៀកបំពាក់មានភាព ទាក់ទាញ ស្រស់ស្អាត ទំនើប និងទាន់សម័យ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner