រដ្ឋបាលខណ្ឌច្បារអំពៅ ប្រារព្ធពិធី អបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ«ទេសចរណ៍ និងវិនិយោគបៃតង »

(ភ្នំពេញ)៖ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំង២ប្រភេទ និងយុវជន សសយក ប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ក្រោមប្រធានបទ«ទេសចរណ៍ និងវិនិយោគបៃតង » នៅគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ។

នៅក្នុងពិធីនេះលោកអភិបាលខណ្ឌបានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមខ្លឹមសារដើមទាំងស្រុង ។ បន្ទាប់ពីអានចប់លោកអភិបាលខណ្ឌបានណែនាំបន្ថែមដល់មន្ត្រីរាជការទូទាំងខណ្ឌ កម្លាំងយុវជន សសយក កម្មករប្រមូលសម្រាមរបស់ក្រុមហ៊ុនស៉ីនទ្រី ចុះបោសសំអាតតាមដងផ្លូវ ប្រមូលសម្រាមចេញពីច្រាំងទន្លេបាសាក់ អោយបានស្អាត ដើម្បសណ្តាប់ធ្នាប់ល្អ និងបរិស្ថានអនាម័យស្អាត ៕

សណ្តោស និង ប៊ុធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner