ល្បាតក្នុងភូមិសាស្ត្រ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរសព្ទ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅម៉ោង០៣និង៣០នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្នុងករណីអំពើលួច (លួចយកទូរសព្ទដៃ) នៅផ្ទះលេខ២C ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ លន់ សុខចាន់ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ២២៩ ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (មានសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ ថៃ ម៉ូលីន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ២ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ទូរសព្ទដៃដែលជនសង្ស័យលួចម៉ាក0NE +។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់ ស្រាប់តែមានជនសង្ស័យ បានធ្វើសកម្មភាពបើកមុងរបស់ជនរងគ្រោះលួចយកទូរសព្ទដៃបានរួចគេចខ្លួន។ បន្ទាប់មកកម្លាំងល្បាតប៉ុស្តិ៍គោកឃ្លាង បានល្បាតឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ដោយសង្ស័យសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យធ្វើការត្រួតពិនិត្យ រកឃើញវត្ថុតាងខាងលើ និងមានចម្លើយសារភាពរបស់ជនសង្ស័យផង។

សមត្ថកិច្ចយើងក៏នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner