កូរ៉េខាងជើងបាញ់មីស៊ីលទៀតហើយ ព្រឹកមិញនេះ

កូរ៉េខាងជើង ទើបតែបាញ់មីស៊ីលចម្ងាយជិត ចំនួនពីរគ្រាប់ពីឆ្នេរភាគខាងកើតរបស់ខ្លួន ជាការបាញ់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយជំនួបកំពូលជាមួយប្រធានាធិបតីអាម៉េរិក នៅតំបន់គ្មានកងទ័ព។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូងឲ្យដឹងថា មីស៊ីលចំនួនពីរគ្រាប់ ត្រូវបានបាញ់ក្នុងរយៈចម្ងាយជាង ៣០០គីឡូម៉ែត្រ នៅទៀបភ្លឺថ្ងៃទី២៥កក្កដានេះ ដែលបណ្ដាលឲ្យមានភាពតានតឹងជាថ្មីនៅឧបទ្វីបកូរ៉េ។

ការបាញ់បង្ហោះនេះ ត្រូវបានរាយការណ៍ថា ជាការបង្ហាញសាច់ដុំជាលើកដំបូង ក្រោយមេដឹកនាំកូរ៉េខាងជើង ជួបជាមួយប្រធានាធិបតីអាម៉េរិកនៅតំបន់គ្មានកងទ័ពកាលពីចុងខែមិថុនាកន្លងទៅ។ យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានសេចក្ដីថ្លែងការណ៍ណាមួយពីសេតវិមានពាក់ព័ន្ធនឹងការបាញ់បង្ហោះមីស៊ីលជាថ្មីរបស់កូរ៉េខាងជើងនៅឡើយទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner