ថៃនឹងសាងសង់អាកាសយានដ្ឋានថ្មី តម្លៃជាង៦០០លានដុល្លារអាម៉េរិក

សារព័ត៌មានថៃ បានចេញផ្សាយកាលពីម្សិលមិញថា ប្រទេសថៃនឹងសាងសង់ចំណតអាកាសយានដ្ឋានថ្មីមួយទៀត តម្លៃជាង៦០០លានដុល្លារអាម៉េរិក។ ប្រភពថា ភ្ញៀវទេសចរទាំងអស់នៅក្នុងប្រទេសថៃ អាចនឹងបានប្រើប្រាស់អាកាសយានដ្ឋានថ្មីមួយ ក្នុងរយៈពេល០៧ឆ្នាំខាងមុខទៀតនេះ។

អាកាសយានដ្ឋានថ្មីនេះនឹងត្រូវបានសាងសង់នៅក្នុងខេត្ត Nakhon Pathom ស្ថិតនៅភាគខាងលិចទីក្រុងបាងកក ក្នុងគោលបំណងសម្រួលការកកស្ទះចរាចរណ៍ នៅច្រកផ្លូវដ៏សំខាន់ពីរនៃរាជធានីគឺ សុវណ្ណភូមិ និងដនមឿង។ អាកាសយានដ្ឋានថ្មី នឹងត្រូងសាងសង់លើផ្ទៃដី៥៦០ហិកតា ដែលនឹងភ្ជាប់ស្រុក Bang Len នៃខេត្ត Nakhon Pathom និងស្រុក Nakhon Chaisi។

គម្រោងសាងសង់អាកាសយានដ្ឋានខាងលើ នឹងត្រូវចំណាយអស់ប្រាក់ ២០ពាន់លានបាត ឬស្មើនឹង ៦៤៦លានដុល្លារ ហើយវានឹងត្រូវបានបញ្ជូនទៅកាន់ក្រសួងដឹកជញ្ជូនថៃ មុននឹងលើកយកទៅពិភាក្សា នៅក្នុងគណៈរដ្ឋមន្ត្រីនៅខែសីហា។ បន្ថែមពីលើនេះ បើសិនជាគម្រោងខាងលើទទួលបានការអនុម័ត នោះការសាងសង់អាកាសយានដ្ឋានថ្មីនេះ នឹងចាប់ផ្ដើមនៅឆ្នាំ២០២៣ ហើយអាចនឹងប្រតិបត្តិការនៅពីរឆ្នាំ ឬបីឆ្នាំបន្ទាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner