ការិយាល័យផលិតកម្មនឹងបសុព្យា បាលខេត្តបានចុះត្រួតពិនិត្យផ្សព្វ ផ្សាយនិងបាញ់ថ្នាំសំលាប់មេរោគនៅក្នុងភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៩ នេះសកម្មភាពរបស់កំលាំងការិយាល័យផលិតកម្មនឹងបសុព្យាបាលខេត្តបានយកចិត្តទុកដាក់និងមានការព្រួយ
បារម្ភយ៉ាងខ្លាំងនិងបានសហការណ៍ជាមួយអាជ្ញាធរភូមិដឹកនាំដោយលោកហ៊ុន លីបានចុះត្រួតពិនិត្យផ្សព្វផ្សាយអប់រំនិបាញ់ថ្នាំសម្លាប់មេរោគសត្វជ្រូកនិងគោបានចំនួន 125 ទ្រង់ក្រោលជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិគោកស្ដៅឃុំទឹកហូតស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។
ក្នុងពេលនោះផងដែរលោកហ៊ុន លីក៏បាន ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមសំអាតអនាម័យកន្លែងចិញ្ចឹមតាមទ្រង់ក្រោលរបស់បងប្អូនអោយបានស្អាតដើម្បីជៀសវាងការឆ្លងពីសត្វមួយទៅសត្វ មួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិករបស់ប្រជាពលរដ្ឌនឹងបាញ់ថ្នាំសំលាប់មេរោគនៅក្នុងបរិវេណភូមិរបស់ពួកគាត់។
បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឌអោយពួកគាត់យកចិត្តទុក្ខដាក់លើការថែទាំនឹងផ្ដល់ចំណីព្រមទាំងបានធ្វើការណែនាំដល់ម្ចាស់សត្វជ្រូក គោទាំងអស់សូមអោយពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់លើការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលជាជំងឺកាចសាហាវគ្មានថ្នាំព្យាបាល។ គឹមសៀន