ប្រជាពលរដ្ឋមួយគ្រួសារដែលរងគ្រោះដោយសារភ្លៀងលាយឡំខ្យល់បណ្តាលអោយរលំបាក់រៀបដល់ដីបានទទួលអំណោយពីអនុសាខាកាកបាទក្រហមស្រុក
កំពង់ឆ្នាំង:
ប្រជាពលរដ្ឋ០១គ្រួសារដែលរងគ្រោះដោយសាភ្លៀងលាយឡំនិងខ្យល់ផងនោះបានទទួលអំណោយមនុស្សធម៍ពីអនុសាខាកាកបាទក្រហមស្រុកសាមគ្គីមានជយ័ ដោយផ្ទាល់ដៃដែលដឹកនាំដោយអភិបាលស្រុកសាមគ្គីមានជយ័និងជាលោក វនស៊ីផា ឈ្មោះ សាន់ តុន និងជាប្រធានកិតិយសសាខាកាកបាទក្រហមស្រុកសាមគ្គីមានជយ័ រួមដំណេីរដោយ អនុប្រធានសាខាកាកបាទក្រហមស្រុកលោក ឈួនចាន់ណា និងសហការី អាជ្ញាធមូលដ្ឋានឃុំភូមិនិងព្រះគ្រូចៅអធិការវត្តទាំង៧ក្នុងស្រុកចូលរួមផងដែរ ។ ពិធីនេះធ្វេីឡេីងនៅរសៀលថ្ងៃទី២៤កក្កដា២០១៩នៅបរិវេណផ្ទះជនរងគ្រោះ ។
ទេយ្យទាន រួមនិងអំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់គ្រួសាររងគ្រោះដើម្បីសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ទេយ្យទាននិងអំណោយអនុសាខាមានគ្រឿងឧបភោគបរិភោគ
អំណោយអនុសាខា មាន អង្ករ ៣0គ.ក មី០១កេស ត្រីខ ១០កំប៉ុង តង់ធំ០១ មុង០១ ភួយ០១ ក្រមា០១ និងថវិកា ៥០,០០០រៀល។
ទេយ្យទានរបស់វត្តទាំង០៧ មាន អង្ករ០៣តៅ និង០២បាវ មី០៦កេស ត្រីខ០៤យួរ ទឹកត្រី០៨យួរ ទឹកសុីអីុវ០៥យួរ អំបិល០៤កញ្ចប់ ចានដែកធំ០១ ចានបាយ១០ ចានសម្ល០៥ ស្លាបព្រា១០ ស្កសរ០៦កញ្ចប់ ប៊ីចេង០៤កញ្ចប់ ភេសជ្ជៈ ៥យួរ កន្ទេល០២ ភួយ០២ ប្រេង០១ដប ទឹកដោះគោ ០២កំប៉ុង សាប៊ូម្សៅ០១កញ្ចប់ ខ្ទឹមស ០១ថង់ ទឹកសុទ្ធ ០១យួរ រួមទាំសម្ភារនិងថវិកា ៦០៥,០០០រៀល។
សូមបញ្ជាក់ផងដែរថាភ្លៀងនិងខ្យលួដែលបណ្តាលអោយផ្ទះប្រជាពលរដ្ឋមួយខ្នងដួលរលំរៀបដល់ដីកាលពីថ្ងៃទី២៣កក្កដា២០១៩ម្សិលមិញដែលមានម្ចាស់ឈ្មោះ សុខភី មានកូន៣នាក់រសនៅក្នុងភូមិ ស្រែឬស្សី ឃុំ ឈានឡេីង ស្រុកសាមគ្គីមានជយ័ ៕ ដោយ សុក្ខារិន