អភិបាលខេត្តរតនគិរីចុះពិនិត្យសកម្មភាពស្ថាបនាផ្លូវលំនានាដែលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដែលកំពុងធ្វើការរជួសជុលស្ថាបនាផ្លូវថ្នល់ក្នុងក្រុងបានលុង
រតនគិរី : ឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរីនៅព្រឹកថ្ហៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះបានអញ្ជើញចុះត្រួតពិនិត្យសកម្ម
ភាពការជួសជុលស្ថាបនាផ្លូវលំនានាក្នុងក្រុងបានលុងដែលមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តដែលកំពុងមមាញឹកក្នុងកិច្ចការងារនេះ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅលោក វ៉ា សាវុន ប្រធានការិយាល័យសាធារណការនៃមន្ទីរសាធារណៈការ និង ដឹក
ជញ្ជូនខេត្តរតនគិរី បានអោយដឹងថា សកម្មភាពការងារជួសជុលស្ថាបនាផ្លូវថ្នល់ លូជ្រុង ក្នុង ឆ្នាំ២០១៩នេះ រួមមាន ៖១.ការងារជួសជុលស្ថាបនាផ្លូវក្រុង ក្រាលកៅស៊ូDBST ចំនួន ៥ ខ្សែ ក្នុងក្រុងបានលុងប្រវែងសរុប៦ពាន់ម៉ែត្រ ទទឹង ៦ម៉ែត្រ និង៧ម៉ែត្រ ព្រមទាំងចិញ្ចើមក្រាលគ្រួសក្រហមទទឹង ១ម៉ែត្រ សងខាង រួមមាន ទី១ផ្លូវក្រុងលេខ៤៦ ទី២ផ្លូវចូល រមណីយ
ដ្ឋានកាចាញ ទី៣ ផ្លូវសត្តឃាត ទី៤ផ្លូវលេខ៩២ និងទី៥ ផ្លូវលេខ ៦៣ ដោយសម្រេចបានលទ្ធផល៨០ ភាគរយ រួមទាំងការងារតាមបណ្តាស្រុក ១ចំនួនទៀតក៏សម្រេចបាននូវលទ្ធផលមួយចំនួនទៀតដែរ ។ ក្រៅពីការងារជួសជុលស្ថាបនាផ្លូវក្នុងក្រុងបានលុង លោក វ៉ា សាវុន ក៏បានលើកឡើង អំពីការងារជួសជុលស្ថាបនាផ្លូវខេត្ត ៣៧៨៩ ក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ ក្នុងស្រុកអណ្តូងមាស មានប្រវែង ៤៩៦០ម៉ែត្រទទឹង៧ម៉ែត្រចិញ្ចើមក្រាលគ្រួសក្រហមទទឹង
១ម៉ែត្រសងខាង ព្រមទាំងលូមូលកាត់ទទឹងផ្លូវចំនួន ០៣
កន្លែង ដោយសម្រេច បានលទ្ធផល ៣៥ ភាគរយ ។
ទន្ទឹមហ្នឹងនោះ លោកក៏បានលើកឡើងអំពីការងារជួសជុលស្ថាបនាផ្លូវខេត្ត៣RK១ ក្រាលក្រួសក្រហម ចំនួន ១ ខ្សែ ក្នុងស្រុកតាវែង ដែលមានប្រវែង ៧.៥ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ ព្រមទាំង លូមូលកាត់ទទឹងផ្លូវចំនួន០២កន្លែងលូមូលបណ្តោយផ្លូវចំនួន ១កន្លែង ដោយ សម្រេចបានលទ្ធផល ៦៥ ភាគរយ ។
បន្ថែមពីនេះ ប្រធានការិយាល័យសាធារណការរូបនោះ បានអោយដឹងក្រៅពីការងារជួសជុលស្ថាបនាផ្លូវ ក៏នៅមានការងារ ជួសជុលគម្រោងបន្ទាន់ លូជ្រុងមុខពីរ ទំហំ ៦.៩ ម៉ែត្រ គុណហ្នឹង ៨.៦ ម៉ែត្រ កំពស់ ២ ម៉ែត្រ ចំនួន ០១កន្លែង ស្ថិតនៅក្នុង ឃុំក្របីជ្រុំ ស្រុកកូនមុំ និងលូជ្រុងមុខពីរទំហំ ៦.៩ ម៉ែត្រ គុណហ្នឹង ៨.៦ ម៉ែត្រ កំពស់ ២ ម៉ែត្រ ចំនួន ០១កន្លែងទៀត ស្ថិតក្នុងឃុំចាអ៊ុង ស្រុកអូរជុំ ដោយសម្រេចបានលទ្ធផល ១០០% ជាស្ថាពរ ៕ដោយគតិ យុត្ត