សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងស្ថាប័នផ្តល់ចំណាត់ថ្នាក់សិក្សាលំបដាប់ពិភពលោក ចែករំលែកបទពិសោធន៍ដើម្បីមានឱកាសក្នុងការចូលរួមលើកតំកើងកេរ្ត៍ឈ្មោះរបស់ខ្លួនទៅកាន់ថ្នាក់អន្តរជាតិ

(ភ្នំពេញ)៖ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានរៀបចំទទួលក្រុមការងារស្ថាប័នផ្តល់ចំណាត់ថ្នាក់ឧត្តមសិក្សា ពិភពលោក (Times Higher Education) Masterclass ដើម្បីផ្តល់ឱកាសដ៏វិសេសវិសាលមួយសម្រាប់គ្រឹះស្ថានសិក្សា ឧត្តមសិក្សាកម្ពុជា ជាទុនក្នុងការបង្កើនកេរ្ត៍ឈ្មោះគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ឆ្ពោះទៅចំណាត់ថ្នាក់ពិភពលោក និងការទទួលស្គាល់ជាលក្ខណៈសកលអន្តរជាតិ។ ក្នុងការរៀបចំថ្នាក់ Masterclass នេះ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានអញ្ជើញគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រួមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកអគ្គរាជទួតចក្រភពអង់គ្លេស និងអូស្រ្តាលី ចូលរួមនៅក្នុងកម្មវិធីរៀបចំឡើងនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្តផងដែរ។

លោក កាំង សុភាព នាយកផ្នែក ធានាគុណភាព ការបង្រៀន ការរៀន និងកិច្ចការនិស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានបញ្ជាក់ថា សាកលវិទ្យាល័យពុទ្ធិសាស្រ្ត គឺជាសកលវិទ្យាល័យដំបូងគេដែលបានរៀបចំឱ្យមានវត្តមានក្រុមការងារស្ថាប័នផ្តល់ចំណាត់ថ្នាក់ឧត្តមសិក្សាលំដាប់ពិភពលោកនៅកម្ពុជា ដើម្បីផ្តល់នូវវេទិការយ៉ាងទូលំទូលាយ សម្រាប់សាកលវិទ្យាល័យនានា ក្នុងការទំនាក់ទំនងជាមួយបុគ្គលសំខាន់ មកពីស្ថាប័នផ្តល់ចំណាត់ថា្នក់ ឧត្តមសិក្សាលំដាប់ពិភពលោក និងពិភាក្សាអំពីចំណាត់ថ្នាក់សាកលវិទ្យាល័យ ។

លោកបន្ថែមថា ថ្នាក់ Masterclass នឹងផ្តោតជាសំខាន់លើប្រធានបទជាច្រើន រួមទាំងវិធីសាស្រ្ត និងដំណើរការចូលរួមសម្រាប់ការផ្តល់ចំណាត់ថា្នក់ Impact Rankings របស់ ស្ថាប័នផ្តល់ចំណាត់ថ្នាក់សិក្សាលំបដាប់ពិភពលោក ដែលមានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដោយកំណត់ សម្រាកការកែលម្អ។

សិក្ខាកាមនិងមានឱកាសស្វែងយល់នូវយុទ្ធសាស្រ្តសម្រាប់ការលើកកម្ពស់ សាកលវិទ្យាល័យរបស់ពួកគេជាសាកល និងផ្តល់ទិដ្ឋភាពទូទៅនៃការស្ទង់មតិលើការសិក្សា ជាសកលរបស់ ស្ថាប័នផ្តល់ចំណាត់ថ្នាក់សិក្សាលំបដាប់ពិភពលោក ដែលជាធនធានមូលដ្ឋានចម្បងសម្រាប់សាកលវិទ្យាល័យដែលកំពុងស្វែងរកការពង្រីកកេរ្ត៍ឈ្មោះ ទៅកាន់អន្តរជាតិ និងទាក់ទាញនិស្សិត ដែលមានទេពកោសល្យនៅទូទាំងពិភពលោក។ ថ្នាក់ Masterclass នេះក៏នឹងបើកទ្វារសម្រាប់ធ្វើការទំនាក់ទំនងបណ្តាញសិក្សាផងដែរ។ អាចនិយាយបានថា ជាព្រឹត្តិការណ៍ដ៏កម្រមួយសម្រាប់សកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមផ្សារភ្ជាប់ជាមួយស្ថាប័ន ផ្តល់ចំណាត់ថា្នក់ឧត្តមសិក្សា លំដាប់ពិភពលោក និងទទួលបានការណែនាំដ៏មានសារៈប្រយោជន៍ និងកេរ្ត៍ឈ្មោះសាកលវិទ្យាល័យរបស់ខ្លួនទៅកាន់ចំណាត់ថ្នាក់សកល និងមានការទទួលស្គាល់ជាអន្តរជាតិ។

គួរបញ្ចាក់ផងដែរថា ស្ថាប័នផ្តល់ចំណាត់ថ្នាក់ឧត្តមសិក្សា ពិភពលោក (Times Higher Education) Masterclass មានទីតាំងធំស្ថិតនៅចក្រភពអង់គ្លេស និងបានបែងចែកនៅតាមតំបន់នានា នៅទូទាំងសកលលោកផងដែរ ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner