ទូតស៊ុយអែតចប់អាណត្តិនៅកម្ពុជា លើកទឹកចិត្តឲ្យក្រសួងមហាផ្ទៃបន្តជួបសង្គមស៊ីវិល

អត្ថបទដោយ៖
Kien Sereyvuth

លោកស្រី Maria Sargren (ម៉េរៀ សាហ្គ្រេន)ដែលចប់អាណត្តិនៅកម្ពុជា បានលើកទឹកចិត្តនិងសរសើរចំពោះក្រសួងមហាផ្ទៃ ដែលបានបង្កើតវេទិការជួបជុំពិភាក្សាជាមួយអង្គការសង្គមស៊ីវិល ខណៈវេទិកានេះនឹងមានបន្តបន្ទាប់ទៀតដើម្បីរកដំណោះស្រាយបន្ថែមក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើននោះ។
  ថ្លែងនៅក្នុងកិច្ចជំនួបជាមួយសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋ មន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោកស្រី Maria Sargren (ម៉េរៀ សាហ្គ្រេន)បានលើកឡើងថា វាជាការល្អបំផុតដែលរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃដែលបានបង្កើតវេទិការជួបជុំជាមួយអង្គការសង្គមស៊ីវិល ហើយនេះគឺជាវិវឌ្ឍនៈ ភាពមួយក្នុងភាពរីកចំរើនរបស់កម្ពុជា។
  លោកស្រីបានបន្តថា អង្គការសង្គមស៊ីវិលមានតួនាទីសំខាន់មួយក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើនបន្ថែមទៀត មិនថានៅប្រទេសកម្ពុជាឬក៏ប្រទេសស៊ុយអែតនោះ ទេដោយចាំបាច់ត្រូវមានអង្គការសង្គមស៊ីវិលចូលរួមក្នុងការពិភាក្សា និងពិគ្រោះយោ។
  ជាមួយគ្នានោះដែរ លោកស្រី ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំទប់ស្កាត់និងបង្រ្កាបការជួញដូរមនុស្សដោយលទ្ធផលនេះ ទទួលល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំហើយ អ្នកស្រីក៏បានជម្រាបដល់សម្តេចក្រឡាហោម ស ខេងផងដែរថា រដ្ឋាភិបាលស៊ុយអែតកំពុងរៀបចំយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២០ដល់ឆ្នាំ២០២៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជួយដល់ប្រទេសកម្ពុជាជាបន្តទៀត។លោកស្រីបានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប្រទេសស៊ុយអែតកាន់តែល្អឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ទាំងផ្នែកពាណិជ្ជកម្មនិងការទូត។
សម្តេចក្រឡាហោម ស ខេងក៏បានថ្លែងអំណរអគុណដល់រដ្ឋាភិបាល និងប្រជាជនស៊ុយអែត ដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជានា ពេលកន្លងមកនិងបច្ចុប្បន្នផង ដោយសម្តេចក្រឡាហោមបានលើកឡើងថា តាមរយៈជំនួយនេះគឺសបញ្ជាក់ឲ្យឃើញថាទំនាក់ទំនងរវាងកម្ពុជានិងស៊ុយអែត នៅតែប្រសើទាំងបច្ចុប្បន្ននិងទៅអនាគតលើគ្រប់វិស័យជាពិសេសគឺពាណិជ្ជកម្មទ្វេភាគីតែម្តង។
  សម្តេចបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងខិតខំយ៉ាងខ្លាំងក្នុងការកែទម្រង់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ហើយកត្វាដែលក្រសួងមហាផ្ទៃបង្កើតវេទិការជួបជុំ ជាមួយអង្គការសង្គមស៊ីវិលគឺចង់ឲ្យពួកគេចូលរួមយ៉ាងសកម្មក្នុងការជួយរកដំណោះស្រាយ បន្ថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែក្លាំងក្លាបន្ថែមទៀតនោះ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner