១៥ប្រទេសត្រៀមរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍អន្តរជាតិបង្ហាញទំនើបកម្មឧស្សាហកម្មគ្រឿងយន្ត និងវាយនភ័ណ្ឌ

អត្ថបទដោយ៖
Kien Sereyvuth

 កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំក្នុងខែសីហាជិតមកដល់នេះ ដែលជាពិព័រណ៍មួយបង្ហាញនូវ ទំនើបកម្មឧស្សាហកម្មគ្រឿងយន្ត និងវាយនភ័ណ្ឌ។ ព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិលើកទី៨ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅរយៈ ពេល៤ថ្ងៃនៅមជ្ឈមណ្ឌលកោះពេជ្រ រវាងពីថ្ងៃទី២២ដល់២៥ ខែសីហា ឆ្នាំ២០១៩។ ក្នុងសន្និសីទកាសែតមួយ នាថ្ងៃទី២៣ឧសភា ក្រុមអ្នករៀបចំបានថ្លែងថាពិព័រណ៍នោះ នឹងចូលរួមពីស្តង់ចំនួន២៨០ស្តង់ មកពីបណ្តា២០០ ក្រុមហ៊ុននៃប្រទេសចំនួន១៥។ ក្រុមអ្នករៀបចំបានអោយដឹងដែរថា ការតាំងពិព័រណ៍នាពេលខាងមុខនេះ គឺជា ឱកាសក្នុងការចាប់ដៃគូរផ្លាស់ប្តូរពាណិជ្ជកម្ម រវាងក្រុមហ៊ុនមកពីបណ្តាប្រទេសសំខាន់ៗទាំង១៥នោះថែមទៀត ។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner