ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជារំលឹកពីកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាដែលមានជាយូរមកហើយ

ភ្នំពេញ៖ សហភាពអឺរ៉ុប មានទំនាក់ទំនងសហប្រតិបត្តិការ ជាមួយ កម្ពុជា ជាយូរមកហើយលើវិស័យកសិកម្ម ,អប់រំនិងធុរកិច្ច ហើយ សហភាពអឺរ៉ុបនឹងបន្តសហប្រតិបត្តិការនេះឱ្យកាន់តែល្អថែមទៀត។
នេះជាការលើកឡើងរបស់ឯកឧត្តម អុីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋ ទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជា ណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក អុីហ្គោរ៍ ទ្រីសម៉ាន់ បានជម្រាបឯកឧត្តមអភិបាលរាជធានីថា លោកធ្លាប់បានមករាជធានីភ្នំពេញចំនួនបីលើកមកហើយ ។រាជធានី ភ្នំពេញពិតជាមានភាពស្រស់ស្អាត ហើយក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា បាន រៀបកិច្ចប្រជុំកំពូលអាស៊ានបានយ៉ាងល្អប្រសើរថែមទៀត ។ លោកបន្តថា សម្រាប់សហភាពអឺរ៉ុបបានមានទំនាក់ទំនង សហប្រតិ បត្តិការជាមួយនឹងប្រទេសកម្ពុជា ជាយូរមកហើយ ដោយផ្តោត លើ វិស័យកសិកម្ម អប់រំ និងធុរកិច្ច ។
ឯកឧត្តមបានបញ្ជាក់ផងដែរថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បើ មានអ្វីត្រូវពឹងពាក់សហភាពអឺរ៉ុបឱ្យជួយនោះ សហភាពអឺរ៉ុបនឹងជួយ ។
បន្ថែមពីនេះឯកឧត្តម អុីហ្គោរ៍ ទ្រីសម៉ាន់ ក៏បានសំណូមពរ ដល់ រដ្ឋបាលរាជធានីភ្នំពេញ ឱ្យរៀបចំពិធីជិះកង់មួយ ហើយពិធីនេះ អាច រៀបចំ ក្នុងរដូវប្រាំង។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានជម្រាបជូនភ្ញៀវអំពី ស្ថានភាព សង្ខេបរបស់រាជធានីភ្នំពេញ។ លោកបានបញ្ជាក់ ថា រាជធានី ភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅនិងចេញចូលរកស៊ីប្រមាណបីលាននាក់ ។មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២,២លាន គ្រឿង ដែលធ្វើឱ្យរាជធានីមួយនេះ ប្រឈមទៅនឹងការកកស្ទះចរាចរណ៍ រាល់ថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញ បានប្រឹង ប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាង ស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម៕
ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner