អ៊ីរ៉ង់ព្រមានអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ពីជម្លោះដែលមិនអាចគ្រប់គ្រងបាន

តេហេរ៉ង់៖ ប្រមុខការទូតអ៊ីរ៉ង់បានព្រមានអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិកថា ជម្លោះនៅមជ្ឈិបូព៌ានឹងរីករាលដាលហួសពីការគ្រប់គ្រង ដោយសារតែសង្គ្រាមអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។

Read. រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហូសិន អាមៀ អាប់ឌុលឡាហ៊ាន បាននិយាយយ៉ាងដូច្នេះថា សព្វថ្ងៃនេះ តំបន់មជ្ឈិបូព៌ាគឺប្រៀបដូចជាចំណុចក្តៅមួយ ដូច្នេះការគណនាខុសណាមួយ ក្នុងការស្វែងរកការប្រល័យពូជសាសន៍, ការសម្លាប់រង្គាល និងការផ្លាស់ទីលំនៅដោយបង្ខំរបស់ប្រជាជននៅតំបន់ហ្កាហ្សា និងតំបន់ West Bank អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ និងទូលំទូលាយនៅក្នុងតំបន់ ដែលនឹងប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសដទៃទៀតនៅក្នុងតំបន់នេះ។

ប្រមុខការទូតអ៊ីរ៉ង់រូបនេះបានគូសបញ្ជាក់ទៀតថា លោកសូមព្រមានសហរដ្ឋអាមេរិក និងរបបដឹកនាំអ៊ីស្រាអែលថា ប្រសិនបើពួកគេមិនបញ្ឈប់ជាបន្ទាន់នូវឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សាទេ នោះជម្លោះអាចកើតមានគ្រប់ពេលនៅតំបន់មជ្ឈិបូព៌ា ហើយមិនអាចគ្រប់គ្រងបានឡើយ។ ផលវិបាកនឹងធ្លាក់មកលើជនល្មើស និងអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner