សាលារៀនចំនួន៤បន្ថែមទៀត ចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ «ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ»

(ភ្នំពេញ)៖ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះមានសាលារៀនជាច្រើន ក្នុងនេះដូចជា៖វិទ្យាល័យ ជា ស៊ីម សាមគ្គី ,វិទ្យាល័យព្រះស៊ីសុវត្តិ, វិទ្យាល័យ ហ៊ុន សែន បូរី ១០០ខ្នង និង សិស្សានុសិស្សវិទ្យាល័យ ព្រះយុគន្ធរ រាជធានីភ្នំពេញ ជាដើមបានចូលរួមយ៉ាងផុលផុសក្នុង យុទ្ធនាការ ផ្សព្វផ្សាយ «ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើ ពុករលួយ ៩ ធ្នូ» ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ ស្តីអំពី ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ក្នុងគោលបំណង៖ (១) ចូលរួមក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (២) លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ (៣) បង្កើនការ គាំទ្រ ពីមហាជន និងលើកកម្ពស់ស្មារតីចូលរួម ប្រយុទ្ធប្រឆាំង អំពើពុក រលួយ (៤) កសាងជំនឿទុកចិត្តរបស់ ប្រជាពលរដ្ឋ លើការដឹកនាំរបស់ រាជរដ្ឋាភិបាល (៥) អប់រំ ផ្សព្វផ្សាយពីផលវិបាកនៃអំពើពុករលួយ។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ ក្រុមការងារអង្គភាពប្រឆាំងអំពើ ពុករលួយ (អ.ប.ព.) បានរៀបចំឱ្យមានយុទ្ធនាការផ្សព្វផ្សាយ និង «អបអរសាទរទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ» ដល់ សិស្សានុសិស្ស នៅវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ប្រមាណ ២.៥០០ នាក់។

ជាមួយគ្នាកាលពីរសៀលថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២៣ តុលា ឆ្នាំ ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ បានបន្តចុះយុទ្ធនាការ ផ្សព្វផ្សាយ «ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ» ដល់គណៈគ្រប់គ្រងសាលា សិស្សានុសិស្សប្រមាណ ៦០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន បូរី ១០០ខ្នង ដើម្បីឱ្យស្គាល់ពី អង្គភាព ប្រឆាំង អំពើ ពុករលួយ និង បញ្ជ្រាបការយល់ដឹងពីទិវាជាតិ-អន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូ សំដៅបំផុសចលនាមហាជន គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនឱ្យយល់ដឹងពីទិវាមួយនេះ។

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ អង្គភាពប្រឆាំងអំពើពុក រលួយបានចុះទៅផ្សព្វផ្សាយនៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុងរាជធានី ភ្នំពេញ ដែលមានសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចូលរួមចំនួន ២៤០នាក់។

ដោយឡែកនៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារអង្គភាព ប្រឆាំងអំពើពុករលួយក្រុមទី៧ ដឹកនាំដោយ លោក ចាន់ បូរ៉ាដែត ក៏បានចុះ យុទ្ធនាការផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិ ៩ធ្នូ ដល់ សិស្សា នុសិស្ស វិទ្យាល័យ ព្រះយុគន្ធរ រាជធានីភ្នំពេញសរុបចំនួន ១០៨ នាក់។

គួរបញ្ជាក់ថា ក្រុមការងារ ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ នឹងបន្តចុះផ្សព្វផ្សាយនៅតាមវិទ្យាល័យ និងទីផ្សារបន្តបន្ទាប់បន្ថែម ទៀត រហូតដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣ ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner