សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ មានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន ០៣នាក់រួមមាន ៖

១-ឈ្មោះ ជឿន រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

២-ឈ្មោះ មឿង ឆាលី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

៣-ឈ្មោះ យ៉ុង នុត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។ សម្ភារៈដកហូត ៖គ្មាន ។

សមត្ថកិច្ចបានឲ្យដឹងថា  ៖ មុនពេលកើតហេតុ អធិការដ្ឋានដ្ឋាននគរបាលខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឃើញជនសង្ស័យ០៣នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លូន រួចសមត្ថកិច្ចយើងនាំខ្លួនជនសង្ស័យធ្វើការសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ អនុវត្តតាមនីតិវិធីច្បាប់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner