អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តីអញ្ជើញ ពិនិត្យមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលត្រូវសម្ពោធ
ភ្នំពេញ៖ ភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នារសៀល ថ្ងៃ ទី២៣ តុលានេះនិងមន្រ្តីពាកព័ន្ធ ពិនិត្យអញ្ជើញ មន្ទីរពេទ្យជាតិ តេជោ សន្ដិភាព ខណៈដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ ខ្ពស់សម្ពោធមន្ទីរពេទ្យនេះជាផ្លូវការ នៅព្រឹកថ្ងៃ ទី២៤ ខែតុលា ស្អែក នេះ។

សូមជម្រាបថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានទីតាំងស្ថិតនៅតាម បណ្តោយ មហាវិថីឈ្នះឈ្នះក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
មន្ទីរពេទ្យជាតិដ៏ធំមួយនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាង គេនៅ ប្រទេស កម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូន ប្រជាពលរដ្ឋ ទូទាំងប្រទេស។ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យ ជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមាន ការ ព្រួយបារម្ដឡើយ ដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារ វេជ្ជសាស្ត្រ ទំនើបៗស្របតាមលក្ខណៈស្តង់ដារ»។

គួរបញ្ជាក់ថា មន្ទីរពេទ្យនេះមាន អគារសម្រាកព្យាបាល និង សង្គ្រោះ បន្ទាន់ ,អគារសម្រាកព្យាបាលកម្រិតធ្ងន់ អគារសម្រាក ព្យាបាល កម្រិតស្រាលជាមួយនិងអគារបច្ចេកទេស (T) មានចំណត រថយន្ត (P) សួនច្បារ (G3) អគារផ្គត់ផ្គង់ និងពត៌មាន (A) អគារស្នាក់ នៅសម្រាប់ បុគ្គលិក (S) ហើយអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗ។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអុីស៊ី CJEC.co,Ltdសហការជាមួយសាលារាជធានីភ្នំពេញ ដែលមានគ្រែអ្នក ជម្ងឺជិតមួយម៉ឺនគ្រែ ។

ពាក់ព័ន្ធនឹងពិធីបើកសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព ខាងលើ នេះ កាលពីថ្ងៃទី១៩ ខែ តុលាកន្លងទៅនេះ រដ្ឋបាលរាជធានី ភ្នំពេញ បានជូនដំណឹងដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់មហាវិថីឈ្នះឈ្នះចាប់ពីស្ពានព្រែកព្នៅ រហូតដល់ ផ្លូវជាតិលេខ៤ នៅថ្ងៃទី២៤ ខែតុលា ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រលឹមតទៅ រហូតដល់កម្មវិធីត្រូវបានបញ្ចប់៕
ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ

