ក្រសួងអប់រំធ្វើតេស្តប្រព័ន្ធបញ្ចូលពិន្ទុប្រឡង និងសាកល្បងបញ្ចូលពិន្ទុប្រឡងតាមសន្លឹកសម្រង់ពិន្ទុ(MCS) ដើម្បីត្រៀមសម្រាប់បេក្ខជនប្រឡងបាក់ឌុប

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំបុគ្គលិកអប់រំនៅតាមអង្គភាពដើម្បី ធ្វើតេស្តប្រព័ន្ធបញ្ចូលពិន្ទុប្រឡង និងសាកល្បងបញ្ចូលពិន្ទុប្រឡងតាមសន្លឹកសម្រង់ពិន្ទុ(MCS) ដើម្បីត្រៀមជាស្រេចក្នុងការបញ្ចូលពិន្ទុប្រឡងសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង០៦ វិច្ឆិកា ២០២៣ ខាងមុខ។

ការធ្វើតេស្តសាកល្បងនេះបានរៀបចំឡើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដើម្បីធានាបានថាដំណើរការនៃការស្រង់បូកពិន្ទុ អាចដំណើរការ ទៅដោយរលូន សុក្រឹត ត្រឹមត្រូវ និងគ្មានកំហុសឆ្គងណាមួយកើតឡើង។

បើតាមក្រសួងអប់រំបានឱ្យដឹងថា៖ចំពោះការសាកល្បងប្រព័ន្ធ និងការបញ្ចូលពិន្ទុនេះចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១៧រសៀល ដោយចែកចេញជាពីរវេន នៅអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ថា៖សម្រាប់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣នេះដែរ៖ថ្នាក់វិទ្យាសាស្ត្រ មាន ៧២ មណ្ឌលត្រូវជា ១ ៦៩២ បន្ទប់ និងថ្នាក់ វិទ្យាសាស្ត្រសង្គម មាន ១៥៥ មណ្ឌលត្រូវជា ៣ ៩២៣ បន្ទប់ សរុបមានចំនួន ២២៧ មណ្ឌល ត្រូវជា ៥ ៦១៥បន្ទប់ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner