ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតិជាង ៥០តោន ត្រូវបាន មន្ត្រី ជំនាញបង្ក្រាប ដកហូតយកមកដុតបំផ្លាញចោលនៅទីលាន ចាក់សម្រាមក្នុងមូលដ្ឋានខណ្ឌដង្កោ
(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ បានរៀបចំដុតបំផ្លាញចោល នូវវត្ថុតាងចាប់យកចំនួន១០ករណី មានទម្ងន់ជាង ៥០តោន ដែលជាផលិតផលក្លែងក្លាយ ចំណីអាហារ និងគ្រឿងសំអាង ខូចគុណភាព គ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ នៅទីលានចាក់សម្រាម ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។

លោកឧត្ដមសេនីយ៍ មួង សុធា អគ្គស្នងការរងនគរបាលជាតិ បា ន បញ្ចាក់ ថា នេះជាសក្ដីភាពមួយដែលស្ដែងពីការខិតខំប្រឹងប្រែងរបស់ មន្ត្រីជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអង្គភាព ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមជាមួយវិស័យឯកជន ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំរ បស់ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្របតាម ផែនការយុទ្ធសាស្ត្ររបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលដាក់ចេញទិសដៅការងារ តាមតួរនាទី ភារៈកិច្ចរបស់ ខ្លួន រាល់បទល្មើសសេដ្ឋកិច្ចប៉ះពាល់ដល់ខឿនសន្តិសុខសេដ្ឋកិច្ចជាតិ,បទល្មើសគេចពន្ធ,បទល្មលឮើសនាំទំនិញ និងផលិតផលក្លែងក្លាយហួស កាលបរិច្ឆេទប្រើប្រាស់ ,ចំណីអាហារខូចគុណភាព និងមាន សារធាតុ គីមី ធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់ ប្រជាពលរដ្ឋយើង ។

លោកឧត្ដមសេនីយ៍ មួង សុធា ក៏បានស្នើសុំដល់វិនិយោគគិន វិស័យ ឯកជន នានា ក៏ដូចជាប្រជាពលរដ្ឋឱ្យមានទំនុកចិត្ត មកលើសមត្ថកិច្ច ជំនាញក្នុងការការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងអ្នកប្រើ ប្រាស់ ព្រមទាំងបន្តផ្ដល់ព័ត៌មាន និងជួយសហការល្អបន្ថែមទៀត ៕



ដោយ ៖ ជីម ភារ៉ា