ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃនីហ្សេរីយ៉ា ជួបពិភាក្សាការងារអំពីសេចក្ដីព្រាង MOU ស្ដីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ ឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងមហាផ្ទៃកម្ពុជា ជួបពិភាក្សាការងារជាមួយ ក្រុមការងារក្រសួងមហាផ្ទៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា អំពីសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធនីស្សេរីយ៉ា តាមប្រព័ន្ធវិដេអូសន្និសីទទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃពុធ ទី២៥ ខែតុលា។

សូមជម្រាបជូនថា ផ្អែកតាមសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធនីស្សេរីយ៉ា បានឱ្យដឹងថា ដោយមានបំណងពង្រឹង និងបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធនីហ្សរីយ៉ា ក្នុងក្របខណ្ឌ នៃគោលការណ៍គោរពអធិបតេយ្យភាព សមភាព និងផលប្រយោជន៍ ទៅវិញ ទៅមក ភាគីទាំងពីរ បានរៀបចំសេចក្ដីព្រាងនេះឡើង៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner