លោក ត្រាំ៖ សហរដ្ឋអាម៉េរិក មានការឆ្លើយឆ្លងគ្នាជាវិជ្ជមានជាមួយកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បាននិយាយថា ប្រទេសលោកមានការឆ្លើយឆ្លងគ្នាជាវិជ្ជមានជាមួយកូរ៉េខាងជើងនាពេលបច្ចុប្បន្ននេះ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន មុនពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា មានការទំនាក់ទំនងគ្នាបន្តិចបន្តួចប៉ុណ្ណោះនាពេលថ្មីៗនេះ ប៉ុន្តែការឆ្លើយឆ្លងនោះ ពិតជាប្រកបដោយភាពវិជ្ជមានគួរឱ្យកត់សម្គាល់ជាមួយកូរ៉េខាងជើង។

ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះ ពុំបានបញ្ជាក់លម្អិតថាតើនៅពេលណាភាគីទាំងពីរ នឹងបន្តធ្វើកិច្ចចរចាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនោះឡើយ ដោយគ្រាន់តែនិយាយថា វានឹងកើតឡើងនៅពេលពួកគេបានត្រៀមខ្លួនរួចរាល់។

យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានផងដែរថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតែរក្សាការទំនាក់ទំនងគ្នាជាមួយនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងដដែល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner