រកឃើញអ្នកឈ្នះពានរង្វាន់នៃការប្រកួតវាយសី ស.ស.យ.ក រាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រោយការប្រកួតយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃ កន្លង មក នេះ ពោលគឺចាប់ពីថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ ២០២៣ក្រុមកីឡាដែលបានចូលរួមប្រកួតកីឡាវាយសីដើម្បីដណ្ដើមពានរង្វាន់មិត្តភាពសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក ) រាជធានីភ្នំពេញទីបំផុតគេបានរកឃើញអ្នកឈ្នះ៤ក្រុមក្នុងកម្មវិធីនេះហើយ។

គួរបញ្ជាក់ថាការរៀបចំការប្រកួតវាយសីដណ្តើមពានរង្វាន់ មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីរឹតចំណង មិត្តភាព សន្តិភាព និង ទំនាក់ទំនងល្អជាមួយគ្នា។ក្រៅពីនេះក៏ជាការជួយជំរុញ និងគាំទ្រដល់វិស័យកីឡានៅកម្ពុជា។ក្នុងពិធីនេះដែរគេឃើញ មាន កីឡាករ និងកីឡាការិនីចំនួន ៦៤រូបស្មើនឹង៣២គូចូលរួម។

សម្រាប់លទ្ធផលក្នុងការប្រកួតនេះក្រុមកីឡាវាយសីគូបុរសមិនគិតអាយុ ក្នុងក្រុមA ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅលើ៖ ទេព ច័ន្ទម៉ារ៉ា-ស្រេងវីរៈ ក្លឹបវាយសីភ្នំពេញ,លេខ២ មេដាយប្រាក់ បានទៅលើ សាំង សេរីសុខយ៉ាន-សាំងសេរីសុខយិន (កម្មវិធីច្បាប់ និងយុត្តិធម៌),លេខ៣ មេដាយសំរិទ្ធ បានទៅលើ សូវឆាយឃាង-វង្ស សុក្រចាន់វីរៈ(មហាជន) ។

សម្រាប់កីឡាវាយគូបុរសមិនគិតអាយុ៖ចំណាត់ថ្នាក់លេខ១ មេដាយមាសបានទៅលើ សៀត មេសា-នរលក្ខចេស្តា(មហាជន),លេខ២ មេដាយប្រាក់បានទៅលើ លីសុភារៈ-សរមឿន ស៊ីវុឌ្ឍី(មហាជន),លេខ៣ មេដាយសំរិទ្ធបានទៅលើ សំរិទ្ធ-គីឆ័រ(មហាជន)។

សម្រាប់ការវាយគូចម្រុះមិនគិតអាយុក្រុមA,ចំណាត់ថ្នាក់លេខ១មេដាយមាស បានទៅលើអូនបញ្ញារិទ្ធ-ហៀងលក្ខិណា (ក្លឹបវាយសីភ្នំេពញ),ចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ បានទៅលើ ទេព ពុទ្ធវុទ្ធា-សុខសុម៉ាលីតា( ក្លឹបវាយសីភ្នំពេញ) ចំណាត់ថ្នាក់លេខ៣ មេដាយសំរិទ្ធ បានទៅលើ លាងភីណា-លីមសូឡេង (U Smash Sport Shop)។វាយគូចម្រុះ មិនគិតអាយុក្រុមB ៖ចំណាត់ថ្នាក់េលខ១ មេដាយមាស បានទៅលើ ហេងដារ៉ា-រៀមម៉ូរីកា(មហាជន),ចំណាតថ្នាក់លេខ២ មេដាយប្រាក់ បានទៅលើ យាងតាល់ -ស៊ិម ម៉ូនីតា(មហាជន), ចំណាត់ថ្នាក់លេខ៣ មេដាយសំរិទ្ធបានទៅលើ រស់សម្បត្តិ-កែវពិសិដ្ឋទេវី(ក្លិបវាយសីភ្នំពេញ)។

លោក ឡែម ស៊ីណា ប្រធានក្លឹបវាយសីភ្នំពេញបានឱ្យដឹងថា៖ការប្រកួតនេះបានប្រព្រឹត្តទៅយ៉ាងយុត្តិធ៌មដោយមានកីឡាករ និងកីឡាការិនីចំនួន៦៤រូបស្មើនឹង៣២គូចូលរួម។ការប្រកួត រយៈពេល២ថ្ងៃកន្លងមកមានការប្រកួតសរុបចំនយន៤៤លើក។

លោក ជំទាវ តិមា វិច្ឆិកាលអនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា( ស.ស.យ.ក ) រាជធានីភ្នំពេញបានថ្លែងថា៖កីឡាវាយសីមិនត្រឹមជាកីឡាជួយក្នុងការរឹតចំណងសាមគ្គីភាព ជួយលើកស្ទួយវិស័យកីឡានៅកម្ពុជាទេ ប៉ុន្តែកីឡាប្រភេទនេះ នៅជួយថែរក្សាសុខភាពខ្លួនយើងផ្ទាល់ថែមទៀត។

គួរបញ្ជាក់ថាការប្រកួតនេះបានរៀបចំឡើងចាប់ពីម៉ោង ៨:៣0-១២:០០ ពេលរសៀលម៉ោង ២:០០- ៥:00 ល្ងាចស្ថិតនៅ ក្លិបទីលានវាយសីស.ស.យ.ក រាជធានីភ្នំពេញ។ក្នុងនេះកីឡាចូលរួមប្រកួតគេបានធ្វើការបែងចែកជាលក្ខណៈវាយគូបុរសមិនគិតពីអាយុ,វាយគូចម្រុះបុរសនារីមិនគិតអាយុជាដើម។

អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖ លោក ថេត វិចិត្រ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner