សម្តេចធិបតីសង្ឃឹមថា បេសកកម្មរំដោះមីនរបស់កម្ពុជា នឹងទទួលបានការគាំទ្រជាបន្តទៀត
កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុបានគូសបញ្ជាក់ថា ការចូលរួមជាវិភាគទាន និងការ គាំទ្រគ្រប់រូបភាពទាំងអស់ បានរួមចំណែកធ្វើឱ្យកម្ពុជា គ្មានមីន នៅឆ្នាំ២០២៥ ហើយបេសកកម្មរំដោះមីន របស់កម្ពុជា នឹងទទួលបានការគាំទ្រជាបន្តទៀត ។
សម្ដេចធិបតីបានបញ្ជាក់បែបនេះនៅក្នុងពិធី សម្ពោធ អគាររដ្ឋបាលថ្មី សាលាខេត្តកំពង់ស្ពឺ និងប្រកាស ខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ ។
ក្នុងឱកាសនេះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន ថ្លែងអំណរគុណចំពោះការចូលរួមជាវិភាគទាន និង ការគាំទ្រគ្រប់រូបភាពទាំងអស់ពីវិស័យឯកជន ដៃគូអភិវឌ្ឍ បណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ ដែល បានរួមចំណែកធ្វើឱ្យកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ ។យើងបានរួមគ្នាធ្វើ ហើយយើងត្រូវខិតខំបន្តធ្វើ ឱ្យ សម្រេចបាន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋយើង ដី របស់យើង ក្លាយទៅជាកន្លែង ដែលមិនមាន រងហានិភ័យ ដោយ សារគ្រាប់មីន ។
សម្តេចបានបន្តថា វិភាគទាន និងការគាំទ្រទាំងនេះ គឺ សុទ្ធតែជាកាយវិការដ៏ថ្លៃថ្លា និងគួរឱ្យកោតសរសើរទាំង សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា វាជាមោទន ភាពរបស់កម្ពុជា មិនត្រឹម តែដោះខ្លួនឯងប៉ុណ្ណោះទេ គឺបានជួយទៅដល់ នៅតាមបណ្ដាប្រទេសនានាផងដែរ ក្នុងការបោសសំអាតមីន ។
សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញក្ដីសង្ឃឹមថា បេសកកម្ម រំដោះមីនរបស់កម្ពុជា និងទទួលបានការគាំទ្រ ជាបន្ត បន្ទាប់ទៀត ពីវិស័យឯកជនដៃគូអភិវឌ្ឍន៍ បណ្ដាប្រទេសជា មិត្ត និងអង្គការជាតិ-អន្តរជាតិ ៕ដោយ៖វណ្ណលុក


