ទូកនាគកម្ពុជាឈ្នះមេដាយមាសនៅម៉ាឡេស៊ី (Video Inside)
ក្រុមកីឡាករប្រណាំងទូកនាគកម្ពុជា បានឈ្នះមេដាយមាសលើកដំបូង ពីព្រឹត្តិការណ៍អន្តរជាតិលើកទី៩ ឆ្នាំ២០២៣ នៅទីក្រុងសារ៉ាវ៉ាក់ Sarawak ប្រទេសម៉ាឡេស៊ី ដែលមានប្រទេស និងតំបន់ចំនួន១៨ បានចូលរួមប្រកួត។
អគ្គហិរញ្ញិកសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា កញ្ញា មាស តឿ បានថ្លែងថា នេះជាលើកដំបូងហើយ សម្រាប់ការប្រកួតកីឡាទូកនាគអន្តរជាតិកម្ពុជា ដែលទទួលបានមេដាយមាស ខណៈការប្រកួតបានចាប់ផ្តើមពីថ្ងៃទី២៦ រហូតដល់ថ្ងៃ ទី៣០ ខែតុលា ឆ្នាំ២០២៣។
មេដាយមាស១គ្រឿងដែលកម្ពុជាទទួលបាននេះ គឺធ្វើលើវិញ្ញសាប្រណាំងចម្ងាយ ៣០០ម៉ែត្រ នៃទូកបុរសចំណុះ ១២នាក់។
ប្រទេស និងតំបន់ទាំង១៨ ដែលបានចូលរួមក្នុងការប្រកួតកីឡាទូកនាគអន្តរជាតិរួមមាន ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កាតា, អេស្ប៉ាញ, ហុងកុង, ចិន, ឥណ្ឌូណេស៊ី, ព្រុយណេ, កោះតៃវ៉ាន់, រុស្ស៊ី, ចក្រភពអង់គ្លេស, អូស្ត្រាលី, សហរដ្ឋអាមេរិក, ហ្វីលីពីន, ថៃ,អៀរឡង់, ជប៉ុន និងកម្ពុជា។