ក្រសួងចំនួន៣ ចុះអនុស្សរណៈរួមគ្នា លើកិច្ចសហប្រតិបត្តិការដាក់ ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងជំនាញចំនួនបី បានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យ ប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ការរៀបចំហេដ្ឋា រចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត។
គួរបញ្ជាក់ថាពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគ យល់នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍។

ក្នុងពិធីនេះដែរគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម នេត្រ ភក្ត រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

សម្រាប់ខ្លឹមសារសំខាន់នៃការចុះហត្ថលេខានាឱកាសនេះមានដូចជា ៖
- កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ិនធឺណិត រវាង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន
- កិច្ចសហប្រតិបត្តិការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់ មន្ត្រីរាជការក្រោមឱវាទក្រសួងព័ត៌មាន រវាង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន
- កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាល ជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងទេសចរណ៍ រវាង ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ ៕



ដោយ ៖ ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។