វាយសីជើងឯកអាស៊ីអាគ្នេយ៍ផ្តាច់ព្រ័ត្រស្អែកនេះស្ទើតែគ្រប់វិញ្ញាសាកម្ពុជា បានឡើងទៅប្រជែងដណ្តើមមេដាយមាស
(ភ្នំពេញ)៖ គិតមកត្រឹមថ្ងៃប្រកួតទី៤ ត្រូវនិងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ការប្រកួតកីឡាវាយសីយុវជនជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម១៥ និង១៧ឆ្នាំ ឆ្នាំ២០២៣ វិញ្ញសាប្រកួតជាក្រុមចម្រុះទាំងពីរប្រភេទអាយុបានបញ្ចប់ ខណៈវិញ្ញសាប្រកួតឯកក្តជន បុរស- នារី វិញ្ញាវាយគូបុរស-នារី និងវិញ្ញសាប្រកួតវាយគូចម្រុះបានចម្រាញ់រកឃើញជើងខ្លាំងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសហើយ ដែលនឹងដំណើរការប្រកួតចាប់ពីម៉ោង៩ ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

វិញ្ញសាប្រកួតឯកក្តជនបុរសក្រោមអាយុ១៥ឆ្នាំ ដណ្តើមមេដាយមាស កីឡាករកម្ពុជា Oun Pannharith ប្រកួតជាមួយកីឡាករប្រទេសមីយ៉ាន់ម៉ា Ye lin htet ។ វិញ្ញសាប្រកួតបុរសអាក្រោម១៧ឆ្នាំ កីឡាករកម្ពុជាPhearong saksa ប្រកួតជាមួយកីឡាករ ប្រទេសមីយ៉ាន់ម៉ាBhone htet zawដណ្តើមមេដាយមាស ។ វិញ្ញសាប្រកួតឯកក្តជននារីអាយុក្រោម១៧ឆ្នាំ កីឡាការិនីកម្ពុជា Sok somalyta ប្រកួតប្រជែងដណ្តើមមេដាយមាសជាមួយកីឡាការិនីប្រទេសមីយ៉ាម៉ា Yoon lae eain ។ កីឡាការិនីកម្ពុជា Loeung malynich ប្រកួតជាមួយកីឡាការិនីប្រទេសមីយ៉ាន់ម៉ាEaint chit phoo ដណ្តើមមេដាយមាស ។ វិញ្ញសាប្រកួតវាយគូបុរសអាយុ១៥ឆ្នាំកីឡាករកម្ពុជា Oun Pannharith +Rathana virakksak ប្រកួតជាមួយកីឡាករជាមួយកីឡាករប្រទេសមីយ៉ាន់ម៉ា ដណ្តើមមេដាយមាស ។ វិញ្ញសាវាយគូបុរសអាយុ១៧ឆ្នាំ កីឡាករកម្ពុជា Tep Putvuthea + Phearong saksa ប្រកួតជាមួយកីឡាករប្រទេសឡាវ ប្រកួតដណ្តើមមេដាយមាស ។ វិញ្ញាសាវាយគូចម្រុះ អាយុក្រោម១៥ កីឡាករកីឡាការិនីកម្ពុជា Rathana virakksak + Kuy kanika ប្រកួតជាមួយ កីឡាករកីឡាការិនីប្រទេសមីយ៉ាម៉ា ដណ្តើមមេដាយមាស។កីឡាករកីឡាការិនីកម្ពុជា Oun Pannharith + Loeung malynich ប្រកួតជាមួយប្រទេសមីយ៉ាន់ម៉ា ដណ្តើមមេដាយមាស ។ វិញ្ញសាវាយប្រកួតវាយគូចម្រុះអាយុក្រោម១៧ឆ្នាំ កីឡាករកីឡាការិនីកម្ពុជា Tep Putvuthea + Sok somalytaប្រកួតជាមួយកីឡាករកីឡាការិនីប្រទេសមីយ៉ាន់ម៉ា ដណ្តើមមេដាយមាស។ វិញ្ញាសាប្រកួតវាយគូនារី អាយុក្រោម១៥ឆ្នាំ កីឡាករិនីកម្ពុជា Kuy kanika+ Loeung malynich ប្រកួតជាមួយកីឡាការិនី ប្រទេសទីម័រលេសដណ្តើមមេដាយមាស ។ វិញ្ញាសាប្រកួតវាយគូនារីអាយុក្រោម១៧ឆ្នាំ កីឡាការិនីកម្ពុជា Loeung malynich+ Sok somalyta ប្រកួតជាមួយ កីឡាករប្រទេសមីយ៉ាន់ម៉ា ដណ្តើមមេដាយមាស ៕
រូបភាព អត្ថបទៈជាវ ចន្ធូ



