សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការចុះបញ្ជីដីធ្លីឱ្យបាន លឿន ដើម្បីប្រជាពលរដ្ឋឆាប់បានយកទៅប្រើប្រាស់
ព្រះសីហនុ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ជាង ១ម៉ឺន៥ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ជិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា កាលពីម្សិលមិញ ក្នុងកិច្ចប្រជ៉ំផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន នៅវិមានសន្តិភាព សម្ដេចបានជំរុញឲ្យក្រសួងរៀបចំដែនដី ប្រើប្រាស់កម្លាំងសរុប ដើម្បីធ្វើយ៉ាងណារៀបចំប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យបានលឿន ជូនពលរដ្ឋកុំឲ្យកកស្ទះ ។
សម្តេចធិបតី បានបន្តថា ប្រជាជនកម្ពុជា ធ្លាប់រងគ្រោះដោយសារសង្គ្រាម ក្រោយជំនាន់ប៉ុលពត ប្រជាពលរដ្ឋបានតែប្រើប្រាស់ដីធ្លីក្នុងលក្ខណៈអាស្រ័យផល មិនមានប័ណ្ណកម្មសិទ្ធិដីច្បាស់លាស់ មុនអាចទិញលក់ដូរបាន ដូច្នេះយើងត្រូវតែធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យបានជូនពលរដ្ឋស្របច្បាប់ដើម្បីមានសិទ្ធកាន់កាប់ ។
សម្តេច ថា គោលនយោបាយសម្តេចតេជោ បានដាក់ចេញកន្លងទៅធ្វើបានច្រើនហើយ គឺគោលនយោបាយវាស់វែងដីធ្លីជូនពលរដ្ឋ យើងធ្វើបាន ២លានក្បាលដីហើយ ដូច្នេះនៅសល់ ៥លានក្បាលដីទៀត ត្រូវធ្វើសកម្មភាពដោះស្រាយធ្វើជូនប្រជាពលរដ្ឋ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេច បានឲ្យឯកឧត្តមរដ្ឋមន្រ្តីក្រសួងដែនដី ធ្វើកិច្ចការងារនេះ ដោយប្រើប្រាស់កំលាំងសរុប ឆាប់បានបងប្អូនមានប័ណ្ណកម្មសិទ្ធិឆាប់បានយកទៅប្រើប្រាស់ ក៉ំឲ្យកកស្ទះ ដែលផលទាំងនេះត្រូវបែងចែកឲ្យពលរដ្ឋរបស់យើង ។ ការទទួលបានប័ណ្ណកម្មសិទ្ធិលើអចលនទ្រព្យ គឺជាការទទួលបាននូវគុណតម្លៃសេដ្ឋកិច្ច និងសុវត្ថិភាពលើកម្មសិទ្ធិនៃអចលនទ្រព្យរបស់ខ្លួន ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ


