កម្ពុជាបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ
ភ្នំពេញ៖ ក្នុងជំនួបជាមួយសមាជិកគណៈកមា្មធិការ ទទួលបន្ទុកសិទ្ធិ កុមារ របស់អង្គការសហប្រជាជាតិ ចំនួនពីររូបគឺ លោកស្រី Ann Skelton និងលោកស្រី Sopio Kiladze ព្រមទាំង លោកបណ្ឌិត Will Parks តំណាងអង្គការ យូនីសេហ្វ(UNICEF) នៅទីស្តីការក្រសួង នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អាន សុខខឿន អនុរដ្ឋលេខា ធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ សា ជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ អនុវត្ត អនុសញ្ញាស្តីពី សិទ្ធិកុមារ (CRC) និងកិច្ចប្រឹងប្រែងសហការ ជាមួយ គ្រប់ភាគីពាក់ព័ន្ធ រួមទាំង គណៈកម្មាធិការទទួលបន្ទុក សិទ្ធិកុមារ និងអង្គការ UNICEF ដើម្បីលើកកម្ពស់សិទ្ធិរបស់កុមារ រួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអភិវឌ្ឍ សិទ្ធិទទួល បានកិច្ចការពារ និងសិទ្ធិចូលរួម។
ឯកឧត្តមក៏បានលើកឡើងពីសកម្មភាពជាក់ស្តែងដែលកម្ពុជាបានអនុវត្ត និងវឌ្ឍនភាពសំខាន់ៗ ដែលកម្ពុជាសម្រេចបាន ទាក់ទងនឹង អនុសាសន៍ ផ្តល់ដោយគណៈកម្មាធិការ។ ទាំងនេះបង្ហាញពីការ យកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ស្របនឹងគោលបំណង អនុសញ្ញាស្តីពី សិទ្ធិកុមារ។
សមាជិកគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារ និងតំណាងអង្គការ UNICEF បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា និងបានទទួលស្គាល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញា ស្តីពី សិទ្ធិកុមារ។ គណៈកម្មាធិការ និងអង្គការ UNICEF បានសន្យាផ្តល់កិច្ចសហប្រតិបត្តិការចំពោះកម្ពុជា ក្នុងការ អនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ និងការបំពេញទៅតាមអនុសាសន៍ នៃ គណៈកម្មាធិការ។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើកិច្ចការមួយចំនួន ដែល បាន ជួបប្រទះ ក្នុងអំឡុងពេលអនុវត្ត អនុសញ្ញាស្តីពី សិទ្ធិកុមារ និង អនុសាសន៍ ដែលបានផ្តល់ ដោយគណៈកម្មាធិការខាងលើ៕
ដោយៈវណ្ណលុក

