មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី៖ អគារមានសុខភាពល្អលុះត្រាតែផលិត ផល សម្ភារបរិក្ខាសំណង់ ត្រូវមានគុណភាពសមស្របក្នុងការ ប្រើ ប្រាស់
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ បានលើកឡើងថា នគររូបនីយ៍កម្មមួយមានសុខមាលភាពល្អ លុះត្រាតែធាតុនីមួយៗនៅក្នុងនគររូបនីយកម្មមានគុណភាពល្អ នៅក្នុងនោះមានតាំងពីរ ហេដ្ឋារចនាសម្ព័ន្ធ អគារផ្សេងៗមានសុខភាពល្អ ហើយដើម្បីអោយអគារមួយមានសុខភាពល្អលុះត្រាណាតែគុណភាព សម្ភារៈ បរិក្ខារសំណង់មានគុណភាពសមស្របក្នុងការប្រើប្រាស់ផងដែរ។
ឯកឧត្តម រដ្ឋលេខាធិការ បន្ថែមថា ដើម្បីឱ្យស្ថានភាពនគររូបនីយកម្មល្អនោះ វិស័យសំណង់ ដែលកំពុងតែមានការអភិវឌ្ឍន៍កើនឡើងខ្លាំង ជាពិសេសទាមទារឱ្យមានផលិតភាពខ្ពស់ ត្រូវសុវត្តិភាពខ្ពស់ ហើយអគារនោះដែរត្រូវតែមានគុណភាព ទើបមានគុណភាពសំរាប់ក្នុងការរស់នៅនិងការប្រើប្រាស់របស់មនុស្សផងដែរ។

ការលើកឡើងនេះធ្វើឡើងកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសផ្សព្វផ្សាយ ស្តីពីការងារពិសោធន៍ និងលិខិតបទដ្ឋានគតិយុត្តរបស់មន្ទីរពិសោធន៍ជាតិសំណង់ ក្រោមអធិបតីភាព ឯកឧត្តម ឡៅ ទិព្វសីហា និង ឯកឧត្តម លី រស្មី រដ្ឋលេខាធិការ ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ត្រីរាជការនៃក្រសួង ដនស ក្រសួងស្ថាប័នពាក់ព័ន្ធ និង ក្រុមហ៊ុនវិស័យសំណង់ និស្សិតនៃសាកលវិទ្យាល័យ សរុបអ្នកចូលរួមចំនួន ៣០០រូប ។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា ការរៀបចំសិក្ខាសាលានេះឡើង បានផ្សព្វផ្សាយអំពីតំរូវការចាំបាច់ នៅក្នុងការរៀបចំនិងបង្កើតមន្ទីរពិសោធន៍ជាតិសំណង់នៅក្នុងក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ដើម្បីពង្រឹងទៅលើការគ្រប់គ្រង គុណភាព បរិក្ខារ ផលិតផលសំណង់ នៅក្នុងគោលបំណង ដើម្បីធានាឱ្យបាននូវសុវត្តិភាពអ្នកប្រើប្រាស់សំណង់ និងបានផ្តល់នូវទីតាំងពិសោធន៍សំណង់ ក៏ដូចវិធីសាស្រ្តពិសោធន៍ សម្ភារៈ បរិក្ខារ ឧបករណ៍ សំណង់ ហើយស្របទៅតាមបទដ្ឋានបច្ចេកទេស ។ មន្ទីរពិសោធន៍នេះ ក៏បានបង្ហាញអោយឃើញអំពីម៉ាស៊ីនសំរាប់ពិសោធន៍ទំនើបៗដែលជាជំនួន របស់រាជរដ្ឋាភិបាលជប៉ុន ហើយក៏បានបង្ហាអំពីបទដ្ឋានគតិយុទ្ធមួយចំនួននៅក្នុងវិស័យសំណង់ ដោយអនុឡោមទៅតាមបច្ចេកទេសំណង់ ដោយបានបង្កើនូវកិច្ចសហប្រតិបត្តិការនៅក្នុងការងារពិសោធន៍នីមួយៗ ជាមួយនិងស្ថាប័នជាតិ និងស្ថាប័នអន្តរជាតិ និងគ្រឹះស្ថានសិក្សាផ្សេងៗ ផងដែរ។

ឯកឧត្តម លី រស្មី គូសបញ្ជាក់ថា នៅពេលដែលអគារមួយរលំទើបយើងដឹងថាគ្រោះថ្នាក់នោះមានកម្រិតណា ហើយនៅពេលដែលអគារនោះឈរ គឺយើងមិនអាចដឹងពីគ្រោះថ្នាក់មានទំហំធំបែបណានោះទេ ប៉ុន្តែនៅពេលដែលមានការប៉ះពាល់ដល់មនុស្សដែលរស់នៅក្នុងនេះ ទើបយើងចាប់ផ្តើមដឹងថា អគារនេះសំខាន់ ។
ឯកឧត្តម គូសបញ្ជាក់បន្ថែមថា វិស្វករ ក៏ដូចទៅនិងពេទ្យដែរ នៅពេលដែលការពិនិត្យព្យាបាលប្រកដោយគុណភាព និងមានជំនាញច្បាស់លាស់នោះអ្នកជំងឺក៏ឆាប់ជា និងមានសុខភាពល្អ ប្រៀបដូចវិស្វករដែរ ប្រសិនបើវិស្វករមិនល្អ មានវិជ្ជាជីវៈលើជំនាញច្បាស់លាស់ នៅក្នុងការងារសាងសង់អគារ ជាពិសេសអគារដែលមានហានិភ័យអគារខ្ពស់ៗ មិនអាចធានាបាននូវគុណភាព ឬនគររូបនីយ៍ល្អដែរ ។ នៅកន្លែងនេះ ជាការពិតណាស់គឺត្រូវតែមានភាគីពាក់ព័ន្ធជាពិសេស វិស័យឯកជនត្រូវចូលរួមជួយត្រួតពិនិត្យ បញ្ជាក់សំណង់ ជាពិសេសទៅលើគុណភាព។ មន្ទីរពិសោធន៍ជាតិសំណង់ គឺជាស្ថាប័នសំខាន់គំរូមួយ សំរាប់គ្រប់គ្រងទៅលើមន្ទីរពិសោធន៍ផ្សេងៗទៀតដែលជាវិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗ ដែលទទួលអាជ្ញាបណ្ណពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ។ ក្រសួងបានអនុញ្ញាតអោយវិស័យ ឯកជនចូលរួមនៅក្នុងការត្រួតតពិនិត្យគុណភាពសំណង់ ដែលវាពិតជាមានសារៈសំខាន់មួយ ធានាបាននូវគុណភាពនគររូបនីយកម្មក្រុង ប្រកបដោយចេរភាព និងបរិយាបន្ន នៅក្នុងការគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា ៕


អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា