សម្តេចធិបតីហ៊ុន ម៉ាណែត ៖ សន្តិភាព និងការបង្រួបបង្រួមជាតិ គឺជាអ្វី ដែលអ្នកជំនាន់ក្រោយត្រូវតែថែរក្សាឱ្យបាន

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សន្តិភាព និង ការបង្រួបបង្រួមជាតិ គឺជាអ្វីដែលអ្នកជំនាន់ក្រោយត្រូវតែថែរក្សាឱ្យបាន ។ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុ ស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (០៩ វិច្ឆិកា ១៩៩៥-០៩ វិច្ឆិកា២០២៣) ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានឧទ្ទិសសមិទ្ធផល ដែលសម្រេចបាននៅថ្ងៃនេះជូនដល់ឥស្សរជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុ ការពារជាតិ មាតុភូមិ ក៏ដូចជា ការស្វែងរកនូវសន្តិភាព ការបង្រួបបង្រួមជាតិ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានទ័ពពិសេស ដែលក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា ក្នុងនោះរួមទាំងការចូលរួមចំណែក បោសសម្អាតមីនចេញពីផ្ទៃដីកម្ពុជាផងដែរ ។ សម្ដេចធិបតី បានថ្លែងកោតសរសើរចំពោះការលោតឆ័ត្រយោង របស់យោធិនទាំង ៩រូប ដែលបានលោតចំគោលដៅបានល្អ ។

គូរបញ្ជាក់ថា កងពលតូចទ័ពពិសេសឆត្រយោង៩១១ បានស្ថិតក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មីមួយដោយទទួលបាន ការកែសម្រួលផ្តើមពីកងអនុសេនាធំកងទ័ពឆត្រយោងក្នុងឆ្នាំ ១៩៤៨ និងបានក្លាយជាកងវរសេនាធំនៅក្នុងឆ្នាំ១៩៩៥ និងជាកងពលតូចនៅក្នុងឆ្នាំ១៩៩៩ ហើយបានក្លាយ ជាបញ្ជា ការដ្ឋានទ័ពពិសេសក្នុងឆ្នាំ២០២០នេះ ដែលជាឆ្នាំពិសេសមួយ ព្រោះជាមួយនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំជាកងអន្តរា គមន៍ក្នុងកម្រិតរចនាសម្ព័ន្ធចាត់តាំងថ្មីកងពល ក៏ទទួលបាននូវការបំពាក់ឯកសណ្ឋានថ្មីដែលរចនាដោយនា យទាហានរបស់អង្គភាពផ្ទាល់ ។

យោងតាមឯកសារបានបង្ហាញថា បញ្ជាការដ្ឋានទ័ពពិសេស មានឈ្មោះដើមថា « កងអនុសេនា ធំទ័ពឆត្រ យោងកម្ពុជា»បង្កើតឡើងនៅថ្ងៃទី ២០ខែកុម្ភឆ្នាំ១៩៤៨។លុះដល់ថ្ងៃ ទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះ ទើបអង្គភាពទ័ពមួយនេះ ត្រូវបានបង្កើតឡើងវិញដោយមានឈ្មោះថា«កងវរសេនាធំទ័ពពិសេសឆត្រយោង ៩១១» ហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា អញ្ជើញប្រកាសបង្កើតអង្គភាពនេះ ដោយផ្ទាល់ ។ លុះក្រោយមកនៅឆ្នាំ១៩៩៩ អង្គភាពទ័ពមួយនេះបានប្រែក្លាយជា «កងពលតូចទ័ពពិសេសឆត្រយោង៩១១»វិញ។ លុះថ្ងៃ ទី២០ខែកក្កដា ឆ្នាំ២០២០សម្តេចតេជោ ហ៊ុនសែនក្នុងឋានៈជានាយករដ្ឋមន្ត្រីនៅពេល នោះបានសម្រេចកែសម្រួលឈ្មោះអង្គភាពទ័ពមួយនេះពី«កងពលតូចទ័ពពិសេសឆត្រយោង៩១១» ទៅជា «បញ្ជាការដ្ឋានទ័ពពិសេស» ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ។

បញ្ជាការដ្ឋានទ័ពពិសេស មានបេសកកម្ម គឺការហ្វឹកហ្វឺនពង្រឹងកម្លាំង និងត្រៀមអនុវត្តបទ បញ្ជាដើម្បីការពារបូរ ណភាពទឹកដី ការពារសុខសន្តិភាព ក៏ដូចជាការចូលរួមជួយសង្គ្រោះប្រ ជាពលរដ្ឋ។សំខាន់ផងដែរនោះគឺក្នុងនាមជាបញ្ជាការដ្ឋានទ័ពពិសេសចំណុះកងទ័ព ជើងគោកដែលទទួលភារកិច្ច ជាទ័ពជំនាញ អង្គភាពធ្វើការហ្វឹកហ្វឺនជំនាញ ទ័ពពិសេស មិនមែនតែនៅក្នុងក្របខ័ណ្ឌកងទ័ពជើងគោកប៉ុណ្ណោះទេ ប៉ុន្តែអង្គភាពក៏មានភារ កិច្ចបណ្តុះបណ្តាលកសាងសមត្ថភាព លើជំនាញនេះ សម្រាប់ទូទាំងកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងកម្លាំង ប្រដាប់អាវុធជាតិទាំងមូលតែម្តង រួមទាំងកងនគរបាលជាតិផងដែរ ។ បញ្ជាការដ្ឋានទ័ពពិសេស ជាអង្គភាពទ័ពមួយ ដែលបានចូលរួមធ្វើសកម្មភាពដ៏អង់អាច ក្លាហានក្នុង បុព្វហេតុជាតិ និងប្រជាជន ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner