ក្រុម អ្នកអភិរក្សបានប្រទះ ឃើញអណ្ដើកភ្នំ ដែលជាសត្វដ៏កម្រ នៅសៀមប៉ាង ខេត្តស្ទឹងត្រែង

(ភ្នំពេញ)៖ អង្គការ USAID មរតកបៃតងបានបង្ហាញពីរូបភាព ដែល ក្រុម អ្នកអភិរក្សបានប្រទះឃើញសត្វអណ្ដើកភ្នំ ឬអណ្ដើកព្រិចកំពុង រស់នៅ ដែន ជម្រកសត្វព្រៃសៀមប៉ាង ស្ថិតនៅក្នុង ខេត្ត ស្ទឹងត្រែង។

គួរបញ្ជាក់ថាអណ្ដើកភ្នំ ឬអណ្ដើកព្រិច គឺជាប្រភេទសត្វអណ្តើក ដែលរស់នៅក្នុងផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍។ អណ្តើកព្រិចគឺជាប្រភេទ សត្វដែលស៊ីសាច់ និងរុក្ខជាតិជាអាហារ។ របបអាហារចម្បងរបស់ពួកវា រួមមានដូចជាស្លឹកឈើ ផ្លែឈើ ផ្សិត និងសត្វឥតឆ្អឹងខ្នង ។ អណ្ដើកព្រិចភាគច្រើនចំណាយពេលសម្រាកនៅក្នុងគំនរស្លឹកឈើ ហើយកម្រនឹងចេញត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់ណាស់ ដូច្នេះពួក វាភាគច្រើនធ្វើសកម្មភាពផ្សេងៗនៅពេលព្រឹកព្រលឹម ឬពេលព្រលប់។ ក្នុងរដូវវស្សា សត្វប្រភេទនេះតែងតែសកម្មជាងធម្មតា។

អណ្ដើកព្រិចត្រូវបានចាត់ថ្នាក់ជាសត្វជិតផុតពូជបំផុតដោយសារតែការថយចុះចំនួនរបស់វាជាច្រើនដែលបណ្តាលមកពីការបាត់បង់ទីជម្រក និងការប្រមូលអណ្ដើកព្រិចធ្វើឱសថបុរាណ ពាណិជ្ជកម្មសត្វចិញ្ចឹម និងជាអាហារ។

USAIDមរតកបៃតងបានបញ្ជាក់ដែរថា៖”ការបង្ហាញខ្លួននៃប្រភេទសត្វជិតផុតពូជបំផុតនេះតែងតែធ្វើឱ្យយើងភ្ញាក់ផ្អើល និងរំភើបណាស់។ ចូលរួមជាមួយយើង! ការពារជម្រករបស់ពួកវា និងបញ្ឈប់ការជួញ ដូរ សត្វព្រៃខុសច្បាប់”៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner