ប្រមុខការទូតអង់គ្លេសព្រមានអ៊ីរ៉ង់ថា នឹងជួបផលវិបាកយ៉ាងធ្ងន់ធ្ងរ បើមិនព្រមដោះលែងនាវាដឹកប្រេងរបស់អង់គ្លេស
អត្ថបទដោយ៖
Kien Sereyvuth
អង់គ្លេស៖ អ៊ីរ៉ង់នឹងត្រូវរងផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើបញ្ហាឃាត់ទុកកប៉ាល់ដឹកប្រេងអង់គ្លេសដោយអ៊ីរ៉ង់ មិនត្រូវបានដោះស្រាយឲ្យឆាប់ៗទេនោះ នេះបើតាមការព្រមានរបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក ជែរែមី ហាន់ ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ អ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងរបស់អង់ គ្លេសនេះ គឺដោយសារតែកប៉ាល់ដឹកប្រេងនោះ ល្មើសនឹងច្បាប់គ្រប់គ្រងដែនសមុទ្រអន្តរជាតិ នៅពេលឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ។
ការរឹបអូសកប៉ាល់ដឹកប្រេងរបស់អង់គ្លេសខាងលើ បានកើតមានក្រោយកងម៉ារីនអង់គ្លេស នៅក្នុងខែកក្កដានេះ ក៏បានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ ជីប្រាល់តា ដែលអង់គ្លេសអះអាងថា មានគោលដៅដឹកប្រេងឆ្ពោះទៅស៊ីរី ដោយល្មើសនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប ៕ធ.ដ


