រដ្ឋមន្រ្តីការបរទេសជប៉ុនរិះគន់កូរ៉េខាងត្បូង ចំពោះការបរាជ័យបង្កើតគណៈកម្មការអាជ្ញាកណ្តាល ដើម្បីដោះស្រាយជម្លោះរវាងប្រទេសទំាងពីរ

ជប៉ុន៖ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក តារ៉ូ កូណូ បានសម្តែងការសោកស្តាយជាខ្លំាង ចំពោះការបរាជ័យរបស់កូរ៉េខាងត្បូង ក្នុងការចាត់វិធានការឆ្ពោះទៅកាន់ការបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីដោះស្រាយវិវាទការងារកាលពីអតីកល ។

លោក តារ៉ូ កូណូ បានចេញសេចក្តីថ្លែងការណ៍នេះ នៅក្នុងថ្ងៃសុក្រម្សិលមិញ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងបានខកខានមិនអាចបង្កើត គណៈកម្មការចម្រុះមួយដែលមាន០៣ប្រទេសចូលរួមតាមកាលកំណត់ ដើម្បីដោះស្រាយបញ្ហាវិវាទជុំវិញរឿងការបង្ខិតបង្ខំកម្លាំងពលកម្មការងារពីសំណាក់ជប៉ុនមកលើប្រជាជនកូរ៉េខាងត្បូងកាលពីសម័យសង្រ្គាម ។

ជម្លោះនេះហើយ ដែលជាមូលហេតុជប៉ុនបានដាក់កំហិតលើការនាំចេញវត្ថុធាតុដើមមួយចំនួនទៅកាន់កូរ៉េខាងត្បូង ដែលពួកវាពិតជាមានសារៈសំខាន់ជាខ្លាំង សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់កូរ៉េខាងត្បូង ។ ទន្ទឹមគ្នានោះដែរ សារព័ត៌ មានរដ្ឋកូរ៉េខាងជើងបានចុះផ្សាយរិះគន់ជប៉ុន ពាក់ព័ន្ធនឹងការរឹតបន្តឹងផ្នែកពាណិជ្ជកម្មប្រឆំាងនឹងកូរ៉េខាងត្បូង ហើយថែមទំាងចោទប្រកាន់ថា ទីក្រុងតូក្យូកំពុងបំផ្លាញសន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយចិន CGTN ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner