ការដាក់ពាក្យប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយមានច្រើនវិធី និងបានចាត់វិធានការចំពោះអ្នកប្រព្រឹត្តិបន្តបន្ទាប់

(ភ្នំពេញ)៖ សម្រាប់យន្តការទទួលពាក្យប្តឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយគឺអ្នកដាក់ពាក្យប្តឹងអាចមកកាន់អង្គភាពប្រឆាំងអំពើពុករលួយដោយផ្ទាល់ គាត់អាចដាក់ពាក្យប្តឹងតាមប្រអប់ ស តាមផ្លូវ គាត់អាចដាក់ពាក្យប្តឹងគ្រាន់តែទូរស័ព្ទមកអង្គភាព គាត់អាចដាក់ពាក្យប្តឹងគ្រាន់តែសរសេរតាមអ៊ីម៉ែល ជាដើម។នេះជាការបញ្ជាក់ពីសំណាក់មន្រ្តីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយ ។

បញ្ជាក់ប្រាប់AMS លោក សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖ការទទួលពាក្យប្តឹងពីប្រជាពលរដ្ឋ និងសាធារណៈជនពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយគឺមានច្រើនវិធី ទាំងអស់នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដាក់ពាក្យប្តឹងប្រឆាំងទៅនឹងអ្នកប្រព្រឹត្តិអំពើពុករលួយ។សម្រាប់អ្នកដាក់ពាក្យប្តឹងត្រូវភ្ជាប់មកជាមួយភស្ថុតាង និងអ្វីផ្សេងៗទៀតកាន់តែប្រសើរដើម្បីងាយស្រួលដាក់ទម្ងន់ និងការអនុវត្តទៅលើជនប្រព្រឹត្តិអំពើពុករលួយប្រកបដោយប្រសិទ្ធភាព ។

លោក សយ ច័ន្ទ វិចិត្របានលើកឡើងដោយបញ្ជាក់បន្ថែមថា៖”ពាក្យបណ្តឹងអ្នកខ្លះគ្រាន់តែជាព័ត៌មានទេ ប៉ុន្តែយើងយកមកពិនិត្យទាំងអស់។អ្វីដែលយើងអាចយកមកចាត់ការបានគឺយើងនឹងយកវាមកអនុវត្តហើយ”។

ជុំវិញបញ្ហាពាក្យប្តឹងនេះដែរ មន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបានឱ្យដឹងផងថា៖លក្ខណៈពាក្យប្តឹងនីមួយៗខុសគ្នាក្នុងនេះពាក្យប្តឹងមួយចំនួនតម្រូវឱ្យអ្នកត្រូវទទួលរងការចោទប្រកាន់ត្រូវមកឆ្លើយបំភ្លឺ ឬពាក្យប្តឹងខ្លះទៀតគាត់ត្រូវសរសេរស្រាយបំភ្លឺ ពាក្យប្តឹងខ្លះទៀតត្រូវឱ្យគាត់មានឯកសារបន្ថែម ដើម្បីយើងនឹងពិចារណាបន្ថែមថាចំណាត់ការបន្តនឹងធ្វើអ្វីទៀត”។

គួរបញ្ជាក់ថាបើយោងតាមកិច្ចប្រជុំលើកទី២៩ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅរសៀលថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៣ឱ្យដឹងដែរថាចំពោះការងារពាក្យប្ដឹងប្រចាំ ខែ វិច្ឆិកា ឆ្នាំ២០២៣កន្លងមកអង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៤៦ ពាក្យប្ដឹងផងដែរ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ គ្រីសម្បត្តិ និង ហេង សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner