មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បំភ្លឺជាសាធារណៈចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទំព័រហ្វេសប៊ុក VOD Khmer
មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បំភ្លឺជាសាធារណៈចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទំព័រហ្វេសប៊ុក VOD Khmer ដែលបានបង្ហោះផ្សាយវីដេអូ និងធ្វើបទអត្ថាធិប្បាយបំផ្លើសពីការពិត និងគ្មានមូលដ្ឋាន។ ការផ្សាយបំផ្លើសក្នុងវីដេអូនេះ ត្រូវបានផលិតក្រោមកិច្ចសហការដោយចេតនាទុច្ចរិតគិតទុកជាមុនរវាងសារព័ត៌មានក្រៅច្បាប់ VOD Khmer និងទណ្ឌិត អ៉ឹង លីប៉េង ដើម្បីទម្លាក់កំហុសដោយអសុទ្ធចិត្តក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម អ៊ាង សុផល្លែត និងធ្វើឱ្យសាធារណជនភាន់ច្រឡំ ព្រមទាំងជាំអំពើនៃការញុះញង់ឱ្យមានសាធារណៈមតិអវិជ្ជមាន។ នេះបើយោងតាមសេចក្តីបំភ្លឺជាសាធារណៈរបស់មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
សូមជូនសេចក្តីបំភ្លឺរបស់មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

