ពោតបារាំងធន់នឹងអាកាសធាតុរាំងស្ងួតខ្លាំង និងហុចផលអាយុពី ៥០ទៅ៦០ថ្ងៃ

(ភ្នំពេញ)៖ ពោតបារាំង ឬហៅថាអូក្រា មានឈ្មោះជាភាសាបរទេសថា Okra ឬ Ladies’ Finger។ វាត្រូវបានដាំដុះច្រើនជាងគេ នៅតំបន់ត្រូពិ ចនៅជុំវិញពិភពលោក ដែលមានបរិមាណផលប្រមាណ ១០.៥លាន តោន ក្នុងមួយឆ្នាំ លើផ្ទៃដីដាំដុះប្រហែល ២.៥លានហិកតា ដែល ៦០.៤ភាគរយ ដាំដុះនៅប្រទេសឥណ្ឌា។ នេះបើយោងតាម របាយ ការណ៍របស់ FAO ក្នុងឆ្នាំ២០២០។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន ឱ្យ ដឹ ងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ថា៖ពោតបារាំងដែលកំពុងដាំដុះ នៅ ក្នុង ប្រទេសកម្ពុជា យើងមានច្រើនពូជ។ ផ្លែពោតបារាំងមាន ៣ពណ៌ ខុសគ្នាៗ គឺពណ៌បៃតងខ្ចី ពណ៌បៃតងចាស់ និងពណ៌ស្វាយ ដែលមាន ការដាំដុះតិចតួចនៅឡើយ។

ដំណាំនេះមានភាពធន់នឹងការរាំងស្ងួតខ្លាំង មិនរើសដី ត្រូវការទឹកតិច មិនត្រូវការជីបំប៉នច្រើន មានដំណុះខ្ពស់ ងាយស្រួលដាំដុះ និងថែទាំ មិនសូវមានការបំផ្លាញពីជំងឺ និងកត្តាចង្រៃផ្សេងៗទេ។

ជាទូទៅ កសិករដាំពោតបារាំងដោយកប់គ្រាប់ផ្ទាល់ទៅក្នុងរណ្តៅ ដែល បាន ទ្រាប់បាតដោយជីរួចរាល់ ប៉ុន្តែមុនពេលដាំ គ្រាប់ពូជត្រូវដាស់ ដំ ណេក ដោយការត្រាំទឹកក្តៅអ៊ុនៗជាមុនសិន ព្រោះថា ការធ្វើបែបនេះ គ្រាប់នឹងមានដំណុះល្អ ហើយចំណេញពេលវេលា។

ប្រភពខាងលើនេះបានបញ្ជាក់ដែរថា៖គេអាចប្រមូលផល ពោត បារាំង នៅអាយុ ពី៥០ទៅ៦០ថ្ងៃ ក្រោយពេលដាំ និងបន្តប្រមូលផល ជាបន្ត បន្ទាប់ រហូតអស់ផ្លែ។ ផ្លែពោតបារាំងងាយទៅជាចាស់ ដូច្នេះការ ប្រមូល ផលត្រូវធ្វើឱ្យបានទៀតទាត់ ជារៀងរាល់ថ្ងៃ ឬមួយថ្ងៃខានមួយថ្ងៃ ព្រោះ បើប្រមូលផលមិនទាន់ ផ្លែនឹងទៅជារឹង មិនអាចលក់នៅលើទីផ្សារ បាន ទេ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner