គណបក្សប្រជាជានកម្ពុជា ចាត់តាំង ឯកឧត្តម ជា វ៉ាន់ដេត ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ខេត្តតាកែវ ជំនួស ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន
(ភ្នំពេញ)៖ យោងតាមសេចក្តីសម្រេចលេខ២៣៥/២០ សស.គក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ស្តីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អុនប្រធានបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចន្ត្រៃយ៍គណៈកម្មាធិការគណ្តាល និងចំណារឯកភាពរស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេច ចាត់តាំងឯកឧត្តម ជា វ៉ាន់ដេត ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ខេត្តតាកែវ ជំនួសកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន។ នេះបើយោងតាមសេចក្តីសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
ជាមួយគ្នានេះ ក្នុងសេចក្តីសម្រេចដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងលោក គី តិច ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តតាកែវផងដែរ ៕



ដោយ ៖ ង៉ាន់ ទិត្យ