ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអាជ្ញាធរទប់ស្កាត់បាតុភាពអវិជ្ជមានក្នុងសង្គម ដើម្បីបន្តធានាបរិយាកាសបោះឆ្នោតអសកលឆ្នាំ២០២៤ឱ្យបានល្អប្រសើរ
ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាន ណែនាំទៅកាន់អាជ្ញាធរមានសមត្ថកិច្ចគ្រប់មូលដ្ឋានឱ្យបង្កើ នការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រា បបទល្មើស រួមទាំងបាតុភាពអវិជ្ជមាននានាក្នុងសង្គម ដើម្បីធានារក្សាបរិយា កាសសន្តិសុខជាទូទៅផង និងសម្រាប់ការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលនឹងប្រព្រឹត្តទៅ នៅក្នុងឆ្នាំ២០២៤ខាងមុខនេះផងដែរ។
ឯកឧត្តម ស សុខា ដែល ជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) ផងនោះ បានណែនាំបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោ មជាតិ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែធ្នូ ដោយមានការ ចូលរួម ពីឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងមន្រ្តីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបទៀត។
តាមរយៈការ ផ្សព្វផ្សាយ លើ ហ្វេសប៊ុកក្រសួងមហាផ្ទៃ នៅថ្ងៃទី ១២ ខែធ្នូ ឯកឧត្តម ស សុខា បាន ថ្លែងថា ៖ «ទោះបីបរិយា កា សជារួមនៅកម្ពុជាមានលក្ខណៈល្អប្រសើរ ប៉ុន្តែបទល្មើសចោរកម្មនានា អំពើមនុស្សឃាត អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ព្រមទាំងសកម្មភាពអនាធិបតេយ្យ រួមទាំងទំនាស់ផ្សេងៗ នៅតែបន្តកើតឡើង ដែលជះឥទ្ធិពលដល់ សង្គម និងអា ចមានការ រិះគន់ផ្នែកនយោបាយពី មជ្ឈដ្ឋានអគតិដែលមានទស្សនៈទុទ្ទិដ្ឋិនិយមលើរាជរដ្ឋាភិបាលផងដែរ »។
ជាមួយគ្នានេះ ឯកឧត្តមក៏ បានណែនាំអាជ្ញាធរមានសមត្ថកិច្ច បន្តចាត់វិធានការបង្ការ ទប់ស្កាត់ តាមគ្រប់មធ្យោបាយ និងគ្រ ប់រូបភាពស្របតាមច្បាប់ ព្រមទាំងបង្ក្រាបឱ្យបានទាន់ពេលវេលាចំពោះបទល្មើសទាំងនោះ ហើយរាល់បទល្មើសដែលកើតឡើង ទោះក្នុងរូបភាពណាក៏ដោយ ត្រូវខិតខំស្រាវជ្រាវរកឱ្យឃើញជនប្រព្រឹត្តបទល្មើស ដើម្បីនាំខ្លួនយកទៅផ្តន្ទាទោសតា មច្បាប់ជាធរមាន បញ្ចៀសឱ្យបាននូវនិរទណ្ឌភាពក្នុងសង្គម។គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវ យកចិត្តទុកដាក់សហការផ្តល់សេវាសន្តិ សុខឱ្យបានល្អ ជាពិសេសត្រូវសហការជាមួយ គ.ជ.បគ្រប់ថ្នាក់ និងភាគីពាក់ព័ន្ធដើម្បីមានវិធានការអប់រំ បំភ្លឺជូនមហាជនឱ្យបានយល់ពីឧបាយកលញុះញង់ ប៉ុនប៉ងរំខានការបោះឆ្នោត សំដៅរួមគ្នារក្សាភាពស្ងប់ស្ងាត់ និងត្រូវដោះស្រាយបញ្ហា ដោយសន្តិវិធី និងចាត់វិធានឱ្យបានស្របទៅតាមច្បាប់ ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងដែរ ថា គ.ជ.ប បានបង្កើតលេខាធិការ ដ្ឋានសន្តិសុខបោះឆ្នោត ដើម្បីសម្របសម្រួល និងសហការជាមួយលេ ខាធិការដ្ឋាន នៃគ.ស.អ និងគណៈបញ្ជាការរដ្ឋបាលឯកភាពថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតប្រចាំឆ្នាំ ការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនីមួយៗ ជាបន្តបន្ទាប់នាពេល ខាងមុខ ប្រព្រឹ ត្តទៅដោយរលូន សន្តិសុខ សន្តិភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានកា រគំរាមកំហែង និងគ្មានអំពើហិង្សា ។
ឯកឧត្តមបានបន្តថា ចាប់ពីពេលនេះតទៅ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់នឹង បង្កើនកិច្ចសហការជាមួយ គ.ស.អ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដឹកនាំដោយ លោក ស សុខា ដើម្បីបង្កើន បរិយា កា ស មួយដ៏ប្រសើរជាង មុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០ ២៤, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឱ្យប្រព្រឹត្តទៅដោ យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
ជាមួយគ្នានោះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏ បាន អំពាវនាវដល់ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ ជាពិសេសកងកម្លាំងដែ លបំពេញភារកិច្ច ជាភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវប្រកាន់ជំហរអព្យាក្រឹត និងត្រូវគោរពតាមក្រម សីលធម៌សម្រាប់កងយោ ធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលរៀបចំ ដោយ គ.ជ.ប។
សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែល គិតមកដល់ពេលនេះ មានគណបក្ស នយោបាយចំនួនបួនហើយបានដាក់ពាក្យសុំចុះបញ្ជីមក គ.ជ.ប ដែលរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច៕
ដោយ៖គឹម យុត្ថារ៉ូ


