រដ្ឋបាលខេត្តបើកវេទិកាពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលនិងសមាគមចំនួន១៣៩ ដែលកំពុង ប្រតិបត្តិការក្នុង ខេត្តបាត់ដំបង

បាត់ដំបង៖ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងកម្មវិធី
វេទិកា ភាពជាដៃគូ រវាងរដ្ឋបាលខេត្តនិងអង្គការសង្គម ស៊ីវិល (លើកទី៧)ដែលកំពុងប្រតិបត្តិការក្នុងខេត្ត បាត់ ដំបង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអង្គការសង្គមស៊ីវិល ជាតួអង្គមួយដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍប្រទេស។
ឯកឧត្តមបានបន្តថា ការរៀបចំ វេទិកាភាព ជាដៃគូ រវាង រដ្ឋបាល ខេត្តនិងអង្គការ សមាគម ដែលបាននិងកំពុងប្រតិបត្តិការ ក្នុងខេត្តបាត់ដំបងថ្ងៃនេះ គឺ ដើម្បីពិគ្រោះយោបល់ ពង្រឹងកិច្ច សហប្រតិបត្តិការភាពជាដៃគូ ដើម្បីធានាឱ្យសមាគ មនិង អង្គការ មិនមែនរដ្ឋាភិបាល ព្រមទាំងសហគមន៍នានា នៅតាម មូលដ្ឋានធ្វើសកម្មភាពចូលរួមអភិវឌ្ឍប្រទេស លើគ្រប់វិស័យ ។ ចូលរួមចំណែកអនុវត្តគោលនយោបាយ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្នុងការ ពង្រឹង លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ច និង សង្គមកិច្ច ប្រកបដោយចីរភាព។ ពិសេស រវាងរដ្ឋបាលខេត្តបាត់ដំបង និងបណ្តាអង្គការ សមាគម សហគមន៍ ក្នុងការរួមចំណែកជួយលើក កម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមបានរំលឹកថា ជាបន្តបន្ទាប់ក្រសួងមហាផ្ទៃ បាន ដាក់ ចេញនូវគោលការណ៍ណែនាំនានា សំដៅធានាឱ្យ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីត្រឹមត្រូវ
ស្របតាមច្បាប់ ព្រមទាំងសមាគមនានា នៅតាមមូលដ្ឋាន មាន សិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាព ស្រប តាមច្បាប់ចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិនិ ង រួមចំណែក ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ វិមជ្ឈការនិង វិសហមជ្ឈការរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងការពង្រឹង លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។

សូមជម្រាបថាក្នុងអង្គវេទិកាទាំងមូលក៏មានការលើក ជា សំណួរពីកង្វល់ ពីបញ្ហាប្រឈមនានានិងការផ្តល់ចម្លើយ ដោះស្រាយបញ្ហាផ្សេងៗដែលពាក់ព័ន្ធការអនុវត្តនូវគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព បញ្ហាអនាម័យ បរិស្ថាន បញ្ហាការទុកដាក់វេចខ្ចប់សំរាមជាដើម។

បច្ចុប្បន្នក្នុងខេត្តបាត់ដំបង មានសមាគមនិងអង្គការមិនមែ
ន រដ្ឋាភិបាលសរុបចំនួន១៤៦។ ក្នុងនោះ៧ អង្គការ-សមាគម ត្រូវបានបិទបញ្ចប់គម្រោងរបស់ខ្លួន នៅ សល់តែចំនួន ១៣៩អង្គការ សមាគម ដែលបាននិង កំពុង ធ្វើសកម្មភាព លើវិស័យមួយចំនួន ដូចជា វិស័យបរិស្ថាន -ធនធាន ធម្មជាតិ,កសិកម្ម-សន្តិសុខស្បៀង,សុខាភិបាល,អប់រំ-វប្បធម៌,សង្គមកិច្ច-ចិត្តសាស្ត្រ,កសិឧស្សាហកម្ម,វិជ្ជាជីវៈ, សេដ្ឋកិច្ច សង្គមកិច្ច,អភិបាលកិច្ច,សិទ្ធិមនុស្សនិងសាសនា ជាដើម៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner