ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង
បានឯកភាពគ្នាពន្លឿនការចុះបញ្ជីដីធ្លីដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់សម្ភារៈ និងកម្លាំងសរុបរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីអ្នកស្ម័គ្រចិត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា។
ការងារចុះបញ្ជីដីធ្លីគឺជាកិច្ចការដែលក្រសួង រួមជាមួយមន្ទីររៀបចំដែនដីខេត្ត រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលមូលដ្ឋាន បាននិងកំពុងឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន សំដៅធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លីស្របច្បាប់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រគល់ជូននូវឧបករណ៍បច្ចេកទេស និងសម្ភារៈបរិក្ខារ សម្រាប់ការងារចុះបញ្ជីដីធ្លីក្នុងខេត្តកំពង់ឆ្នាំង រួមមាន ម៉ាស៊ីន DGPS ចំនួន ៨០គ្រឿង សំម្ភារៈបំពាក់ និងកុំព្យូទ័រយួរដៃចំនួន ១០គ្រឿង សម្ភារៈបំពាក់ និងកុំព្យូទ័រលើតុចំនួន ៧គ្រឿង និងម៉ាស៊ីនព្រីនចំនួន ៨គ្រឿង។
កិច្ចប្រជុំពិភាក្សា លើការរៀបចំចុះបញ្ចីដីធ្លី ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង
១២ ធ្នូ ២០២៣



#ams1minute