មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផ្តល់ប្រាក់កម្ចីថ្មី ៩០០លានដុល្លារ ដល់អ៊ុយក្រែន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា លោកពិតជាអរគុណសម្រាប់ការគាំទ្ររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្របពេលដែលលោកព្យាយាមស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ នៅចំពោះមុខសង្គ្រាមជាមួយរុស្ស៊ី។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសបញ្ចេញប្រាក់កម្ចីថ្មីចំនួន ៩០០លានដុល្លារ ដែលជាកម្ចីរយៈពេលវែងជួយដល់ប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងសន្និសិទកាសែតជាមួយអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា បានថ្លែងអំណរគុណដល់ IMF និងលោកស្រី គ្រីស្តាលីណា ហើយថា ប្រាក់កម្ចីទាំងនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងអំឡុងពេលដ៏លំបាកនេះ។
នោះហើយជាមូលហេតុធ្វើឱ្យអ៊ុយក្រែនរឹងមាំ ហើយមិនមែននៅតែម្នាក់ឯងទេ។
រីឯអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា ថ្លែងថា កំណើនសេដ្ឋកិច្ចអ៊ុយក្រែនឆ្នាំនេះ ទំនងជាមានចំនួន ៤.៥ភាគរយ ខណៈត្រីមាសចុងក្រោយនេះ មានចំនួន ៩.៣ភាគរយ។
ចំណែកអតិផរណានៅអ៊ុយក្រែនវិញ បានបន្តធ្លាក់ចុះដល់ ៥.១ភាគរយក្នុងខែវិច្ឆិកាឆ្នាំនេះ។ លោកស្រីអគ្គនាយិកាបានសង្កត់ធ្ងន់ទៀតថា យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន ហើយយើងនឹងបន្តអំពាវនាវឱ្យអ្នកដែលគាំទ្រអ៊ុយក្រែន រក្សាស្ថិរភាពក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ពួកគេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

