ធនាគារកណ្តាលអ៊ឺរ៉ុបទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ច ឆ្នាំ២០២៣ និង ២០២៤
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ ធនាគារកណ្តាលអ៊ឺរ៉ុប កៅកាត់ថា ECB បានកាត់បន្ថយការព្យាករណ៍កំណើនពិភពលោក សម្រាប់ឆ្នាំ២០២៣នេះ និងឆ្នាំក្រោយ ដោយសារផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ចាយប្រាក់អឺរ៉ូ។
ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde បានមានប្រសាសន៍ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានធនាគារកណ្តាលអ៊ឺរ៉ុបព្យាករណ៍ថា នឹងធ្លាក់មកដល់អត្រា ០,៦ ភាគរយ នៅឆ្នាំ២០២៣នេះ ពោល គឺធ្លាក់ចុះពីការព្យាករណ៍ កាលពីលើកមុន ដែលធ្លាប់រំពឹងថា មានក្នុងអត្រា ០,៧ ភាគរយ។
បើតាមលោកស្រី ប្រធានធនាគារកណ្តាលអឺរ៉ុបដដែល បានឲ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២៤វិញ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងធ្លាក់មកដល់អត្រា ០.៨ ភាគរយ បើធៀបនឹងការព្យាករណ៍ កាលពីមុន គឺមាន អត្រា១.០ ភាគរយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ