ប្រធានាធិបតីបារាំង៖ យើងមិនអនុញ្ញាតឱ្យរុស្ស៊ីឈ្នះសង្គ្រាមនៅអ៊ុយក្រែនឡើយ

បារាំង៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ថ្លែងថា លោកខាងលិចមិនអាច “អនុញ្ញាតឱ្យរុស្ស៊ីឈ្នះសង្គ្រាម” នៅអ៊ុយក្រែនឡើយ ហើយការគាំទ្រចំពោះទីក្រុងគៀវត្រូវតែបន្ត ទោះបីជាវាធ្វើឱ្យយើងខាតបង់ក៏ដោយ។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយនៅក្នុងពិធីជប់លៀងបុណ្យណូអែល ដល់កងកម្លាំងបារាំង ដែលឈរជើងក្នុងប្រទេសហ្ស៊កដានី ថា យើងនឹងមិនអនុញ្ញាតឱ្យរុស្ស៊ីឈ្នះសង្គ្រាមនៅអ៊ុយក្រែនបានឡើយ។

លោក ម៉ាក្រុង បានបញ្ជាក់ថា បើរុស្សីឈ្នះសង្គ្រាម តើថ្ងៃក្រោយនឹងទៅជាយ៉ាងណាសម្រាប់ពួកយើងនៅអឺរ៉ុប? ដូច្នេះយើងនឹងបន្តជួយអ៊ុយក្រែន។ អ្វីដែលយើងធ្វើ… គឺដើម្បីសន្តិសុខនាពេលអនាគតរបស់យើង… ដើម្បីតួនាទីរបស់យើងនៅអឺរ៉ុប និងដើម្បីអធិបតេយ្យភាពរបស់ប្រទេសយើង។

សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បានឈានចូល ៦៦៧ថ្ងៃហើយ ខណៈដែលមេដឹកនាំអ៊ុយក្រែន និង រុស្ស៊ី បានប្តេជ្ញាចិត្តរៀងៗខ្លួនថា នឹងយកឈ្នះក្នុងសង្គ្រាមនេះ។ គិតត្រឹមថ្ងៃទី៣១ ខែកក្កដាឆ្នាំនេះ ម្ចាស់ជំនួយទាំង ១០ ដែលជួយដល់អ៊ុយក្រែន បូករួមទាំងជំនួយយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ មានដូចជា៖ ១.សហភាពអឺរ៉ុប៖ ៨៤.៨ ពាន់លានដុល្លារ។ ២.សហរដ្ឋអាមេរិក៖ ៦៩.៥ ពាន់លានដុល្លារ។ ៣.អាល្លឺម៉ង់៖ ២០.៩ ពាន់លានដុល្លារ។ ៤.ចក្រភពអង់គ្លេស៖ ១៣.៨ ពាន់លានដុល្លារ។ ៥.ន័រវែស៖ ៧.៤ ពាន់លានដុល្លារ។ ៦.ជប៉ុន៖ ៦.៥ ពាន់លានដុល្លារ។ ៧.កាណាដា៖ ៥.៤ ពាន់លានដុល្លារ។ ៨.ប៉ូឡូញ៖ ៤.៣ ពាន់លានដុល្លារ។ ៩.ហូឡង់៖ ៤.១ ពាន់លានដុល្លារ និង១០. ដាណឺម៉ាក៖ ៣.៨ ពាន់លានដុល្លារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner