បារាំងហ្វឹកហាត់ជួយសង្គ្រោះ ពេលជួបករណីបាក់ផ្ទាំងទឺកកក

ប៉ារីស៖ ការកើនឡើងសីតុណ្ហភាពក្តៅខ្លាំង និងភ្លៀងធ្លាក់ខ្លាំងកំពុងបង្កើនការជូនដំណឹង អំពីការកើតមានហេតុការណ៍បាក់ផ្ទាំងទឹកកកនៅតំបន់ភ្នំអាល់ និងបង្កឱ្យមានការព្រមាន អំពីការរអិលបាក់ដី និងទឹកជំនន់ទូទាំងទ្វីបអឺរ៉ុប។

ដើម្បីជាការត្រៀមខ្លួនទុកជាមុន អ្នកល្បាតជិះស្គីប្រហែល ៥០នាក់នៅរមណីយដ្ឋាន Les Deux Alpes នៅប្រទេសបារាំង ក្នុងនោះមានអ្នកផ្តល់ជំនួយ, អ្នកបញ្ជាឆ្កែ និងអ្នកជំនាញឡើងភ្នំផ្សេងទៀត បានប្រមូលផ្តុំគ្នានៅជម្រាលភ្នំ ដើម្បីហ្វឹកហាត់ជួយសង្គ្រោះបន្ទាន់ នៅពេលចាប់ផ្តើមរដូវកាលជិះស្គី។

មានមនុស្សប្រហែល៥នាក់ត្រូវបានកប់ក្រោមទឹកកក កំលុងពេលហ្វឹកហាត់ជួយសង្គ្រោះ ក្នុងករណីបាក់ផ្ទាំងទឹកកក។ នាយករងផ្នែកសេវាកម្មនៅរមណីយដ្ឋានជិះស្គី Deux Alpes លោក Laurent Soulier បាននិយាយថា ការហ្វឹកហាត់នេះ មានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាដៃគូនៅគ្រប់កម្រិត ដើម្បីសម្រេចបាននូវក្រុមការងារជួយសង្គ្រោះដ៏ល្អ ដែលនេះជាផលប្រយោជន៍របស់ជនរងគ្រោះ។

ចំណែកនាយកគ្រប់គ្រងក្រុមហ៊ុន SATA Group លោក Fabrice Boutet បានបញ្ជាក់ថា ការហាត់ហ្វឹកហ្វឺនខាងលើនេះ នឹងជួយឱ្យយើងអាចបង្កើនសមត្ថភាព និងចំណេះជំនាញដល់ក្រុមសង្គ្រោះរបស់ពួកយើង។ លោកបន្ថែមថា ការបណ្តុះបណ្តាលកាន់តែច្រើន… យើងកាន់តែមានប្រសិទ្ធភាព។

សូមរម្លឹកថា កាលពីខែមេសា ឆ្នាំ២០២៣ មនុស្ស ៤នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បាក់ផ្ទាំងទឹកក នៅភាគនិរតីនៃភ្នំម៉ង់ប្ល៉ង់ ក្នុងតំបន់ជួរភ្នំអាល់ នៃប្រទេសបារាំង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner