ត្រីបាឡែនធំជាងគេទី២លើពិភពលោកងាប់នៅអូស្រ្តាលី

កង់បេរ៉ា៖ អាជ្ញាធរសត្វព្រៃបានប្រទះឃើញត្រីហ្វីនបាឡែន (Fin Whale) ដែលជាប្រភេទត្រីបាឡែនធំជាងគេទីពីររបស់ពិភពលោក បានងាប់អណ្តែតមកទើរនៅឆ្នេរដ៏ពេញនិយមមួយ ស្ថិតនៅភាគខាងជើងរដ្ឋ New South Wales។

អាជ្ញាធរសត្វព្រៃអូស្រ្តាលីបានសន្និដ្ឋានថា ត្រីបាឡែននេះមានប្រវែង ១៦ម៉ែត្រ បានងាប់អណ្តែតមកទើរនៅឆ្នេរ Minnie Water មានចម្ងាយ ៦០គីឡូម៉ែត្រ ភាគខាងជើងកំពង់ផែ Coffs Harbour។

អាជ្ញាធរសត្វព្រៃអូស្រ្តាលីនិយាយថា ទោះបីជាអ្នកស្ម័គ្រចិត្ត និងមន្ត្រីអនុរក្សប្រឹងប្រែងអស់ពីលទ្ធភាពក៏ដោយ ក៏ពេទ្យសត្វបានអះអាងថា ត្រីបាឡែននេះមិនអាចជួយសង្គ្រោះបានទេ ដោយសារស្ថានភាពជំងឺរបស់វា។

វីដេអូខ្លីមួយបង្ហាញពីក្រុមការងារសត្វព្រៃ លើកខ្មោចត្រីបាឡែនដាក់លើរថយន្តកុងតឺន័រ ចេញពីឆេ្នរសមុទ្រ។ ត្រីបាឡែនមួយក្បាលដែលងាប់នេះ ត្រូវគេជឿជាក់ថា មានទម្ងន់រហូតដល់ ២៥តោន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner