បង់ក្លាដែសជាប្រទេសនាំចូលស្បៀងអាហារធំជាងគេទី៣លើពិភពលោក

ដាកា៖ បង់ក្លាដែសជាប់ចំណាត់ថ្នាក់ទីបីលើពិភពលោក ជាប្រទេសនាំចូលស្បៀងអាហារធំជាងគេ ជាមួយនឹងការនាំចូលផលិតផលម្ហូបអាហារប្រមាណ១០០លានតោន ពីទីផ្សារពិភពលោកក្នុងឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។

បង់ក្លាដែសផលិតបានផលិតផលកសិកម្មក្នុងឆ្នាំ២០២១ ប្រហែល៩៣.៣លានតោន ខណៈដែលប្រទេសនេះបាននាំចូលផលិតផលម្ហូបអាហារប្រហែល ១០០លានតោន។ បង់ក្លាដែសជាប់ចំណាត់ថ្នាក់ ក្នុងចំណោមប្រទេសកំពូលទាំង១០លើពិភពលោក ក្នុងការផលិតផលិតផលកសិផលចំនួន ២២ផងដែរ នេះបើយោងតាមស្ថិតិរបស់អង្គការ FAO ស្តីពីស្បៀងអាហារ និងកសិកម្មពិភពលោកឆ្នាំ២០២៣ នាពេលថ្មីៗនេះ។

របាយការណ៍របស់អង្គការ FAO បានឱ្យដឹងទៀតថា បង់ក្លាដែសជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសនាំចូលអាហារធំជាងគេរបស់ពិភពលោក ខណៈដែលចិនគឺជាប្រទេសនាំចូលកំពូល ហើយតាមពីក្រោយដោយហ្វីលីពីននៅលំដាប់ទី២។ ហើយប្រទេសកំពូលទាំង៥លើពិភពលោក ទាក់ទងនឹងការនាំចេញស្បៀងអាហារ គឺសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ចិន និងបារាំង។

បើតាមរបាយការណ៍របស់អង្គការ FAO ការពឹងផ្អែករបស់បង់ក្លាដែសលើការនាំចូលម្ហូបអាហារពីទីផ្សារពិភពលោកកំពុងកើនឡើង។ តួយ៉ាងក្នុងឆ្នាំ២០១០ បង់ក្លាដែសបាននាំចូល ៩.៣ភាគរយនៃតម្រូវការម្ហូបអាហារសរុបរបស់ខ្លួន តួលេខនេះកើនឡើងដល់ ១១.២ភាគរយនៅឆ្នាំ២០២២។ ទន្ទឹមគ្នា បង់ក្លាដែសក៏បាននាំចេញផលិតផលម្ហូបអាហាមានតម្លៃជាង៩លានដុល្លារក្នុងឆ្នាំ២០២២ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner